មួយ​រឿង​នេះ កញ្ញា ស៊ិម ស្រីនិច ជាតួសម្តែងផង តួគ្របសៀវភៅផង ថែមទាំងច្រៀងបទចម្រៀងផ្ទាល់ទៀត

  • 2018-07-31 09:46:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធ្លាប់ឃើញតែសម្តែង ម្តងនេះស្រីស្អាត ស៊ិម ស្រីនិច ឡើងច្រៀងបទ «ខ្ញុំពីមុខ» លើវេទិការកម្មវិធី កម្លាំង​ជំរុញ​ចិត្ត​អ្នក​និពន្ធ​និង​ថ្ងៃ​បើក​សម្ពោធ​ការ​ចេញ​ផ្សាយ​សៀវភៅ «សង្សារ១៤ថ្ងៃ» របស់​អ្នកនិពន្ធ សុខ ចាន់ផល យ៉ាងមានទំនុកចិត្តកាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​។

ស្រីស្អាត ស៊ិម ស្រីនិច លោក សុខចាន់ផល និងតួសម្ដែងប្រុស

បទចម្រៀងប្រកបដោយមនោសញ្ចេតនានេះច្រៀងដោយកញ្ញា ឈិត សុវណ្ណបញ្ញា ជា OST របស់​ខ្សែភាពយន្ត «សង្សារ១៤ថ្ងៃ» ដែល លោក សុខ ចាន់ផល ប្រកាសជាភាពយន្តខ្នាតធំបែបរបស់​លោក​សម្រាប់ផ្សាយក្នុងរោងភាពយន្ត។

ដោយសារតែ កញ្ញា ស៊ិម ស្រីនិច ត្រូវ​សម្ដែង​ជា​តួ​ស្រី ផង និង​ជា​តួ​គ្រប​សៀវភៅ​ផង​នោះ កញ្ញា ក៏​ត្រូវ​បាន​ផលិតករ​ភាពយន្ត​រូប​នេះ ស្នើ​ឱ្យ​ច្រៀង​ចម្រៀង​នេះ​ក្នុង​កម្មវិធី ហើយ​ប្រហែល​ជា​កញ្ញា ដ៏​ស្រស់​ស្អាត​ម្នាក់​នេះ ក៏​នឹង​ច្រៀង​ក្នុង​ភាពយន្ត​ផង​ដែរ​។

ចង់ដឹងថា កញ្ញា ស៊ិន ស្រីនិច ច្រៀងបានពិរោះយ៉ាងណា តោះតាមដានទស្សនាបទចម្រៀង «ខ្ញុំពីមុន» ខាងក្រោមនេះ៖

អត្ថបទ៖ Sunny