គ្រូ​ Real Madrid ប្រាប់​ហេតុផល Bale អាច​ជំនួស​តំណែង​ Ronaldo បាន

  • 2018-08-01 02:00:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Gareth Bale អាច​ជួយ​បំពេញ​​ចន្លោះ​បាន ចំពោះ​ការ​ចាកចេញ​របស់ Cristiano Ronaldo ដែល​ផ្លាស់​ទ្រនំ​ពី Real Madrid។ នេះ​ជា​សម្ដី​របស់​លោក Julen Lopetegu ជា​គ្រូ​ថ្មី​នៅ Madrid។

Bale ធ្លាប់​ត្រូវ​បាន​មាន​ការ​ទាក់ទង​ជា​ច្រើន​ឲ្យ​ចេញ​ពី​ទឹក​ដី Bernabeu​បន្ទាប់​ពី​មិន​សូវ​បាន​លេង​ជម្រើស​ដំបូង ក្រោម​ការ​ដឹក​នាំ​របស់​លោក Zinedine Zidane កាល​ពី​រដូវ​កាល​មុន។ ប៉ុន្តែ​​ក្រោយ​ការ​ផ្ទេរ​ចេញ​របស់ Ronaldo ទៅ​កាន់​ Juventus មាន​ន័យ​ថា Bale អាច​​ក្លាយ​ជា​កីឡាករ​សំខាន់​ឡើង​វិញ​របស់​ក្លឹប។

ទាក់ទិន​នឹង​កីឡាករ​ជម្រើស​ជាតិ​វែល​លោក Julen Lopetegu និយាយ​ថា៖ "Gareth សប្បាយ​ចិត្ត​​លេង​នៅ Real Madrid។ Ronaldo ជា​កីឡាករ​សំខាន់​​ម្នាក់​ក្នុង​ប្រវត្តិសាស្ត្រ​ថ្មី​ៗ​នេះ​​របស់ Madrid។​ គេ​​បង្ហាញ​អារម្មណ៍​គេ​គួរ​តែ​ចេញ ហើយ​ពួក​យើង​ក៏​យល់​ព្រម។ ចំណែក Gareth Bale ជា​កីឡាករ​​មាន​សមត្ថភាព​អស្ចារ្យ​​ម្នាក់ ដោយ​មាន​គុណភាព​ខ្ពស់។ គេ​អាច​បំពេញ​ចន្លោះ​របស់ Ronaldo បាន"។ .

Bale​វ័យ​២៩​ឆ្នាំ​បាន​​មក​ចូលរួម​ជាមួយ Madrid កាល​ពី​ឆ្នាំ​២០១៣ ក្នុង​តម្លៃ​ខ្លួន​៨៧​លាន​ផោន និង​ធ្លាប់​ឈ្នះ​ពាន Champions League ៤​ដង​ជាមួយ​ក្រុម​យក្ស​នៅអេស្ប៉ាញខាង​លើ​៕ ​​

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ