Bayern អត់​លក់​ Lewandowski ដាច់​ខាត​ទោះ​ឲ្យ​ថ្លៃ​១៥០​លាន​អឺរ៉ូ​ក៏​ដោយ​​

  • 2018-08-01 03:22:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Bayern Munich គ្មាន​ផែន​ការ​លក់​តារា​ជើង​ស៊ុត​របស់​ខ្លួន​ Robert Lewandowski នោះ​ទេ​បើ​ទោះ​ជា​ក្លឹប​ណា​ហ៊ាន​ឲ្យ​ថ្លៃ​រហូត​ដល់​១៥០​លាន​អឺរ៉ូ​ក៏​ដោយ។​ នេះ​បើ​តាម​សម្ដី​ប្រធាន​ក្លឹប​លោក​ Karl-Heinz Rummenigge។

ការ​លើក​ឡើង​ខាង​លើ​កើត​មាន​បន្ទាប់​ពី​អ្នក​ចាត់​ការ​ Niko Kovac សារភាព​ថា​ខ្សែ​ប្រយុទ្ធ​ឆ្នើម​សញ្ជាតិ​ប៉ូឡូញ​កំពុង​ពិចារណា​ចាកចេញ​ពី​ទឹកដី​ Allianz Arena ក្រោយ​ចំណាយ​ពេល​៤​រដូវ​កាល​ជាប់​គ្នា​ជា​មួយ​ក្លឹប​យក្ស​របស់​អាល្លឺម៉ង់។​

Real Madrid គឺ​ជា​បេក្ខភាព​មួយ​ចង់​បាន​ខ្សែ​ប្រយុទ្ធ​វ័យ​២៩​ឆ្នាំ​ ស្របពេល​ Chelsea ក្រោម​ការ​ដឹកនាំ​របស់​លោក​ Maurizio Sarri ក៏​ចង់​បាន​រូប​គេ​ដែរ​មុន​ពេល​ទីផ្សារ​ដោះដូរ​កីឡាករ​បិទ​នៅ​៩​ថ្ងៃ​ទៀត​នេះ។​

យ៉ាង​ណា​ Rummenigge អះអាង​ថា​គ្មាន​ការ​ដេញ​ថ្លៃ​ណា​អាច​ធ្វើ​ឲ្យ​ Bayern ប្ដូរ​ចិត្ត​នោះ​ឡើយ​ ព្រោះ​កីឡាករ​សំខាន់​របស់​លោក​សល់​កុងត្រា​រហូត​៣​ឆ្នាំ​ទៀត។​ Lewandowski គឺ​ជា​ Top Scorer លីគ​កំពូល​អាល្លឺម៉ង់​៣​ដង​ នៅ​៥​រដូវ​កាល​ចុង​ក្រោយ​។ ​រដូវ​កាល​មុន​គេ​បំប៉ោង​សំណាញ់​ទី​បាន​២៩​គ្រាប់​នៅ​លីគ៕

Rummenigge និង​ Lewandowski

ប្រភព៖ Dailymail   ប្រែសម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម