ឪពុកម្ដាយមិនខ្លាចស្លាប់ ឲ្យកូនស្រីអាយុ ៥ឆ្នាំបើកម៉ូតូដឹកមួយគ្រួសារ (មានវីដេអូ)

  • 2018-08-01 06:25:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ ត្រូវ​គេ​ថត​បាន​ខណៈ​ក្មេង​ស្រី​អាយុ ៥​ឆ្នាំ​ម្នាក់​កំពុង​ជិះ​ម៉ូតូ​ឌុប​ឪពុក​ម្ដាយ និង​ប្អូន​តូច​មើល​ទៅ​គួរ​ឲ្យ​ស្រៀវ​បំផុត។

អ្នក​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ បាន​ថត​សកម្មភាព​នេះ​នៅ​ក្នុង​ទីក្រុង Kerala ភាគខាង​ត្បូង​ប្រទេស ឥណ្ឌា។ នៅ​ក្នុង​វីដេអូ​នេះ គេ​ឃើញ​ឪពុកម្ដាយ​ក្មេង​ស្រី កំពុង​អង្គុយ​នៅ​ពី​ក្រោយ​យ៉ាង​ព្រងើយ ដោយ​មិន​គិតគូរ​ពី​សុវត្ថិភាព​បន្តិច​ណា​សោះ​ឡើយ ហើយ​បណ្ដោយ​ឲ្យ​កូន​ស្រី​ជា​អ្នក​បើក​ម៉ូតូ​ដូចនេះ។ អ្វី​ដែល​គួរ​ឲ្យ​ហួស​ចិត្ត​ជាង​នេះ​ទៀត​នោះ គឺ​គ្រួសារ​ទាំងមូល​បែរ​ជា​បង្ហាញ​ទឹក​មុខ​ញញឹម​រីករាយ​ទៅ​វិញ បើ​ទោះ​បី​ជា​កំពុង​ត្រូវ​បាន​គេ​ថត​យ៉ាង​ណា​ក៏​ដោយ។

ជាមួយគ្នាដែរ វីដេអូ​នេះ​ត្រូវ​បាន​បង្ហោះ​ទៅ​ក្នុង​បណ្ដាញ​សង្គម ហើយ​ធ្វើ​ឲ្យ​មាន​ការ​ខឹង​សម្បារ​យ៉ាង​ខ្លាំង​ពី​អ្នក​ប្រើប្រាស់​ដោយ​ពួកគេ​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​ចាត់​វិធានការ​ក្ដៅ​ចំពោះ​ឪពុកម្ដាយ​ក្មេង​ស្រី​ដែល​ប្រព្រឹត្ត​អំពើ​គ្រោះ​ថ្នាក់​ដូច្នេះ៕

ប្រភព៖ Dailymail   ប្រែសម្រួល ៖ រ័ត្ន

អត្ថបទពេញនិយម