ឪពុក​ ឈុត​ សេរីវណ្ណថង​ សង្ឃឹម​ ៦០%​ កូន​បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​

  • 2018-08-01 09:02:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​គ្រូ​ ឈិត​ សេរី​ សង្ឃឹម​ច្រើន​ដែរ​ ថា​កូន​ប្រុស​អាច​នឹង​ឡើង​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ខ្សែក្រវាត់​ខារ៉ាបាវ​ ទម្ងន់​៥៧​គីឡូក្រាម​នៅ​សង្វៀន​អាស៊ីអាគ្នេយ៍​នា​ចុង​សប្ដាហ៍​នេះ។​

លោក​ ឈុត សេរី​ អាវបៃតង

បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​ ឈុត សេរី​ ជា​គ្រូ​ និង​ជា​ឪពុក​របស់​ ឈុត​ សេរីវណ្ណថង​ ផង​នោះ​លើក​ឡើង​ថា​ នា​ថ្ងៃ​សៅរ៍​ដែល​ជា​ប្រកួត​ចុង​ក្រោយ​នេះ​ លោក​សង្ឃឹម​ប្រហែល​ ៦០%​ ដែរ​ ថា​កូន​ប្រុស​អាច​នឹង​ឈ្នះ​ដៃគូ​ ហើយ​បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​បន្ត​ទៀត។​

អតីត​គ្រូ​របស់​ សាន​ សៃយ៉ាន់​ រូប​នេះ​បន្ថែម​ទៀត​ថា​ ការ​សង្ឃឹម​នេះ​គឺ​មើល​ឃើញ​ជាក់​ស្ដែង​ពី​ការ​ខំ​ប្រឹងប្រែង​ហ្វឹកហាត់​របស់​កូន​ ឲ្យ​តែ​ពេល​ទំនេរ​ពី​ការ​សិក្សា​គឺ​ហាត់​ជាប់​រហូត។​ ប៉ុន្តែ​ក៏​មិន​សូវ​បាន​រត់​ជាប់​លាប​នោះ​ឡើយ​ ព្រោះ​អី​នៅ​បាត់ដំបង​ឧស្សាហ​មាន​ភ្លៀង​ ដូច្នេះ​ភាគ​ច្រើន​បាន​ចូល​ស៊ីប​ប៉ុណ្ណោះ។​

កីឡាករ ឈិត សេរីវណ្ណថង

និយាយ​ពី​ដៃគូ​ជា​ជនជាតិ​ថៃ​នោះ​វិញ​ តាម​មើល​៣ប្រកួត​កន្លង​ទៅ​ គ្រូ​ប្រដាល់​នៅ​ខេត្ត​បាត់ដំបង​ខាង​លើ​បញ្ជាក់​ថា​ សមត្ថភាព​ល្មម​នោះ​ទេ​ មិន​សូវ​ជា​ល្អ​ប៉ុន្មាន​ឡើយ​ ប៉ុន្តែ​ក៏​មិន​ទាន់​ដឹង​ថា​ថ្ងៃ​សៅរ៍​ប្រកួត​ចុង​ក្រោយ​នេះ​ បញ្ចេញ​សមត្ថភាព​ដដែល​ ឬ​ខ្លាំង​ជាង​មុន​ក៏​ថា​មិន​បាន​ដែរ។​ កីឡា​ប្រដាល់​នេះ​ ជួនកាល​ប្រកួត​មុនៗ​មិន​សូវ​ជា​ខ្លាំង​ ប៉ុន្តែ​ពេល​ជួប​អ្នក​ផ្សេង​ទៀត​បែរជា​ល្អ​ទៅ​វិញ។​

ឈុត​ សេរីវណ្ណថង(ខៀវ)

កីឡាករ​ ឈុត​ សេរីវណ្ណថង​ នឹង​ត្រូវ​ប៉ះ​ជើង​ខ្លាំង​ថៃ​នា​ថ្ងៃ​សៅរ៍​ទី៤​ ខែ​សីហា​ ឆ្នាំ​២០១៨​នេះ​នៅ​សង្វៀន​អាស៊ីអាគ្នេយ៍។​ ការ​ប្រកួត​នេះ​ដែរ​ នឹង​បញ្ជាក់​ថា​កីឡាករ​ សេរីវណ្ណថង​ ឬ​ ឡុង​ ជិន​ ជា​អ្នក​បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​បន្ត​ទៀត​នៃ​កម្មវិធី​ខ្សែក្រវាត់​ខាង​លើ​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​