រាជិនីបូរបាច់ប្រចាំ​ប្រទេស​ថៃ ទើសគ្រប់រឿង មិនលើកលែងសូម្បីតារាល្បី

  • 2018-08-01 23:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បណ្ដាញ​សង្គមតែង​ឆ្លុះ​បញ្ចាំង​រឿង​រ៉ាវ​ជាច្រើន​កើត​ឡើង​មិន​ថា​ក្នុង​ ឬ​ក្រៅ​ប្រទេស​ឲ្យ​ពិភពលោក​បាន​ដឹង។ ត្បិត​អាច​ទទួល​ព័ត៌មាន​បាន​ឆាប់​រហ័ស​ និង​មាន​ប្រយោជន៍​ ប៉ុន្តែ​វា​ក៏​បង្ក​រឿង​រ៉ាវ​មិន​ចេះ​ចប់​​​​ចំពោះ​មនុស្ស​មួយ​ចំនួន​ដែរ។

ជា​ឧទាហរណ៍​ស្រាប់​ដូច​ក្នុង​ប្រទេស​ថៃ​ សេដ្ឋិនី​ម្នាក់​ដែល​ល្បី​ឈ្មោះដោយសាររឿងអាស្រូវផ្លូវភេទ មាន​ឈ្មោះ​ Jang Leena តែង​មាន​មុខ​ជា​រឿយៗ​លើ​បណ្ដាញ​សង្គម ហើយ​ចេញ​មុខ​ម្ដងៗ​តែង​នាំ​បញ្ហា​មក​ជាមួយ​ជានិច្ច។ កន្លង​មក​ សេដ្ឋិនី​រូប​នេះ​ក៏​ធ្លាប់​មាន​ជម្លោះ​ជាមួយ​តារា​ស្រី​ល្បី​ឈ្មោះ​ប្រចាំ​ប្រទេស​ដែរ ដូចជា​ Aum Patchrapa និង Ploy Cherman ​ជាដើម។ ការ​ប៉ះ​ទង្គិច​ពាក្យ​សម្ដី​រវាង​លោកស្រី​ Jang Leena និង​តារា​ទាំង​នេះ​មាន​រឿង​ហេតុ​ផ្សេងៗ​គ្នា​ដូច​ខាង​ក្រោម៖

១. ជម្លោះ​ជាមួយ​តារា​សម្ដែង​ Ploy Cherman

ដើម​ហេតុ​ដំបូង​ គឺ​ទាក់ទង​នឹង​រឿង​រ៉ាវ​បាត់​ក្មេង​ទាំង​ ១៣ ក្នុង​ល្អាង​ភ្នំ​ថាំហ្លួង​ ហើយ​ធ្វើ​ឲ្យ​សេដ្ឋិនី​រូបនេះ​ គ្រោងប្ដឹង​​គ្រូបង្វឹក​ក្រុម​បាល់ទាត់​ជ្រូក​ព្រៃ​វ័យ​ ២៥ឆ្នាំ​ យោង​តាម​ហេតុផល​នាំ​ក្មេងៗទាំង​ ១២​ចូល​ល្អាង​ ដោយ​មិន​បាន​សុំ​អនុញ្ញាត។ ក្រោយ​ដំណឹង​នេះ​បាន​ផ្សព្វផ្សាយ​ តារាសម្ដែង​ Ploy Cherman ក៏​បាន​​​បញ្ចេញ​មតិ​ជុំវិញ​ព័ត៌មាន​នោះ​ថា​ "ឆ្កួត”។ មិនយូរ​ប៉ុន្មាន​ សេដ្ឋិនី​ដដែល​ បាន​ផ្ទុះ​កំហឹង​ ដោយ​ចោទ​ Ploy ថា​មើល​ងាយ​ខ្លួន​ ហើយ​បម្រុង​រៀបចំ​ឯកសារ​ប្ដឹង​ដល់​តុលាការ​ទៀត។

២. ជម្លោះ​ជាមួយ​តារា​សម្ដែង​ Aum Patchrapa

លោកស្រី​ Jang Leena ក៏​បាន​ធ្វើ​ឲ្យ​បណ្ដាញ​ផ្សព្វផ្សាយ​ក្នុង​ប្រទេស​ថៃ​កក្រើក​ដែរ នៅពេល​ចំអក​ចំៗ​ដាក់​តារា​សម្ដែង​ល្បី​ Aum Patchrapa ម្ដង​ហើយ​ម្ដងទៀត។ Leena បាន​ទៅ​ដើរ​និយាយ​បែក​អូរ​ហូរស្ទឹង​ថា​ Aum ជា​តារា​រះ​ចែងចាំង​ប្រចាំ​ប្រទេស​ថៃ​ដែរ តែ​បែរ​ជា​គ្មាន​ប្ដី។ ប្រការ​នេះ​ហើយ​ ទើប​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជា​ច្រើន​នាក់​មិនពេញ​ចិត្ត ហើយ​មិនយល់​ថា​ហេតុអ្វី​បាន​ជា​ស្ត្រី​ម្នាក់​នេះ​លើក​យក​រឿង​បែប​នេះ​មក​និយាយ។

ទាក់ទង​នឹង​រឿង​នេះ​ មិត្ត​ល្អ​របស់​ Aum ២នាក់​គឺ​ Ning Panita និង​ Pooklook Fonthip ខឹង​សម្បារ​ ហើយ​ទ្រាំ​មិន​បានក៏​ថា​ឲ្យ​ Jang លើ​ព័ត៌មាន​ដែល​បាន​បង្ហោះនោះ​ទៀត៕

ប្រភព៖ undubzapp   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម