៣ខេត្ត រងជំនន់ លិចលង់ផុងកៃ ខណៈ ខេត្ត១ រាំងស្ងួត បូម​ទឹក​ដាក់ស្រែ

  • 2018-08-01 10:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 3

ចន្លោះមិនឃើញ

គិតមកទល់ថ្ងៃទី១ ​សីហា​នេះ ដែល​ជា​ថ្ងៃ​ដំបូង បើក​ឆាក​ខែ​ថ្មី ស្ថានភាព​ទឹកជំនន់​ និង​ជំនន់​ទឹក​ភ្លៀង​ បាន​នឹង​កំពុង​បន្ត​លិចលង់​ខេត្ត​ចំនួន​៣ ខណៈខេត្ត១ រាំងស្ងួត ខ្វះ​ទឹក​ធ្វើ​ស្រែ។

បើ​តាម​ព័ត៌មាន​ពី​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​បាន​ចុះ​ផ្សាយ​ថា ខេត្ត​ទាំង​៣​នោះ​ គឺ​ស្ថិត​នៅ​តាម​ដង​ទន្លេ​មេគង្គ មាន​ដូចជា ​ខេត្ត​កំពង់ចាម ត្បូងឃ្មុំ និង​ខេត្ត​ស្ទឹងត្រែង កំពុង​រង​ទឹក​ជំនន់​លិចលង់​បូម​ទឹក​ចេញ​ពី​ខេត្ត ក្រុង។

ចំណែក​ឯ ​ខេត្ត​កំពង់ស្ពឺ បែរជា​រងគ្រោះ​រាំង​ស្ងួត បូម​ទឹក​បញ្ចូល​ស្រែ ដើម្បី​សង្គ្រោះ​ស្រូវ។

ប្រភព​ព័ត៌មាន​ពី​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ របស់​ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ពីស្ថានភាពទឹកជំនន់នៅក្នុងខេត្តចំនួន៣ បន្ត​លិច​លង់ ដល់​កម្រិត​ប្រកាស​អាសន្ន ខណៈខេត្ត១ បែរ​ជា​ខ្វះ​ទឹក​ធ្វើ​កសិកម្ម ដែលមានដូចជា

​១. ​ខេត្ត​កំពង់ចាម

ទ្វារ​ទឹក​ព្រែក​ដើម​ចាន់ នៅ​ចំណុច​សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម ត្រូវ​បាន​បិទ ឯ​ម៉ូទ័រ​បូម​ទឹក ចំនួន ០២ គ្រឿង ត្រូវ​បាន​ដំណើរ​ការបូម ទប់​ស្កាត់​ការ​ជន់​លិច​ក្រុង​កំពង់ចាម ខណៈ​ទឹក​ទន្លេ​មេគង្គ​ បាន​បន្ត​កើន​ដល់​ កម្ពស់ ១៤,៩៧ ម នា​ម៉ោង ៣:៣០ នាទី​រសៀល​ថ្ងៃ​ទី ០១ ខែ​សីហា នេះ ។

២. ខេត្ត​ត្បូងឃ្មុំ

ស្ថានភាពទឹកនៅស្រុកចំនួន២ ស្រុក​ត្បូង​ឃ្មុំ និង​ស្រុក​ក្រូចឆ្មារ ប្រភព​ពី​ឯកឧត្ដម ថោ ជេដ្ឋា រដ្ឋលេខាធិការ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ចុះ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់​តាម​ដង​ទន្លេ​មេគង្គ ក្នុង​ភូមិសាស្ត្រ​ខាងលើ។

គិត​ត្រឹម​ម៉ោង ១១ព្រឹកថ្ងៃទី ០១ ខែ​សីហា ឆ្នាំ ២០១៨ នេះ ទឹក​ទន្លេ​មេគង្គ​ ក្នុង​ខេត្ត​ត្បូង​ឃ្មុំ បាន​កើន​ឡើង​ដល់​កម្ពស់ ១៤,៨៩ ម ខណៈ​កម្រិត​ប្រកាស​ឱ្យ​ប្រុង​ប្រយ័ត្ន​មាន​កម្ពស់ ១៥,២០ ម ។

ទឹក​បាន​លិច​ចូល​តំបន់​ទំនាប និង​តំបន់​មួយ​ចំនួន​ទៀត​ ដែល​នៅ​អម​សង​ខាង​ដង​ទន្លេ ។

៣. ខេត្ត​កំពង់ស្ពឺ

ម៉ាស៊ីន​បូម​ទឹក​ចល័ត​ខ្នាត​មធ្យម (៦៥ សេះ) សរុប​ចំនួន ០៥ គ្រឿង ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរ​ការ​បូម​ទឹក​សង្គ្រោះ​ដំណាំ​ស្រូវ​វស្សា​ ដែល​ជួប​ការ​ខ្វះខាត​ទឹក របស់​បងប្អូន​ប្រជា​កសិករ​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ ។

ផ្ទៃដី​ដំណាំ​ស្រូវ​វស្សា​ជួប​ការ​ខ្វះខាត​ទឹក និង​កំពុង​ត្រូវ​បាន​សង្គ្រោះ​ខាងលើ សរុប​មាន​ប្រមាណ ៤០០ ហិតារ នៅ​ក្នុង​ស្រុក​ ក្រុង​ ចំនួន ០៣ មាន

  • ស្រុក​គងពិសី ឃុំ​ព្រះ​និព្វាន ផ្ទៃដី​ប្រមាណ ២៤០ ហិកតារ និង​ប្រើ​ប្រាស់​ម៉ាស៊ីន​បូម​ទឹក ចំនួន ០៣គ្រឿង ។
  • ស្រុក​សំរោង​ទង ឃុំ​តាំង​ក្រូច ផ្ទៃដី​ប្រមាណ ៨៥ ហិកតារ និង​ប្រើប្រាស់​ម៉ាស៊ីន​បូម​ទឹក​ចំនួន ០១ គ្រឿង ។
  • ក្រុង​ច្បារមន សង្កាត់​រការ​ធំ ផ្ទៃដី​ប្រមាណ ៧៥ ហិកតារ និង​ប្រើប្រាស់​ម៉ាស៊ីន​បូម​ទឹក ចំនួន ០១គ្រឿង។

៤. ខេត្ត​ស្ទឹងត្រែង

ដោយ​សារ​ស្ថានភាព​ទឹក​នៅ​បន្ត​លិច ដូច្នេះ​អាជ្ញាធរ​បាន​ដាក់​ដំណើរការ ម៉ាស៊ីន​បូម​ទឹក​ចល័ត​ខ្នាត​មធ្យម​ចំនួន ០២ គ្រឿង​ បន្ថែម​ទៀត។

មន្ត្រី​បច្ចេកទេស​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​រៀបចំ​ដំឡើង ដើម្បី​ជួយ​អន្តរាគមន៍​បូម​រំដោះ​ជំនន់​ទឹកភ្លៀង​ ចេញ​ពី​ក្រុង​ស្ទឹងត្រែង។

សរុប​មក​ដល់​ពេល​នេះ ការ​អន្តរាគមន៍​បូម​ទឹក​ភ្លៀង​ចេញ​ពី​ក្រុងស្ទឹងត្រែង បាន​ប្រើប្រាស់​ម៉ាស៊ីន​បូម​ទឹក​ខ្នាត​មធ្យម សរុប ចំនួន ០៣ គ្រឿង នៅ​លើ ០៣ ទីតាំង​ផ្សេង​ៗ​គ្នា ក្នុង​នោះ

  • ទីតាំង​ទី ១ ស្ថិត​នៅ​ចំណុច​ភូមិ​កណ្ដាល សង្កាត់​ស្ទឹងត្រែង ។

  • ទីតាំង​ទី ២ ស្ថិត​នៅ​ចំណុច​ភូមិ​ដំណាក់ សង្កាត់​ស្ទឹងត្រែង ។

  • ទីតាំង​ទី ៣ ស្ថិត​នៅ​ចំណុច​ភូមិ​បា​ចុង សង្កាត់​ព្រះបាទ ។

សូម​បញ្ជាក់​ថា ខណៈ​មាន​ការ​គំរាមកំហែង​ពី​ទឹកជំនន់​ទន្លេ​មេគង្គ​លើ ក្រោយ​មហន្តរាយ​បាក់​ទំនប់​វារី​អគ្គិសនី​នៅ​ប្រទេស​ឡាវ តំបន់​មួយ​ចំនួន​ក្នុង​ក្រុង​ស្ទឹងត្រែង ក៏​កំពុង​រង​ការ​លិចលង់​ ដោយ​ជំនន់​ទឹក​ភ្លៀង​ផង​ដែរ ។

បច្ចុប្បន្ន ទឹក​ទន្លេ​មេគង្គ​ខេត្ត​ស្ទឹងត្រែង បាន​បន្ត​កើន​ឡើង​លិច​ចូល​ភូមិ​ឋាន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​សាមឃួយ ស្រុក​សេសាន បន្ថែម​ទៀត ទឹក​ទន្លេ​មេគង្គ​ ក្នុង​ខេត្ត​ស្ទឹងត្រែង កំពុង​ស្ថិត​ក្នុង​កម្រិត​ប្រកាស​អាសន្ន​នៅ ​ឡើយ។

ប្រភពរូបទាំងអស់ ក្រសួងធនធានទឹក និងឧតុនិយម

អត្ថបទ៖ ពៅ រក្សា