មានភស្តុតាង​ច្បាស់ៗ iPhone ឆ្នាំ ២០១៨ ពិត​ជា​ប្រើប្រាស់​ស៊ីម ២ មែន

  • 2018-08-02 01:17:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចចាមអារ៉ាម​កាល​ពី​ដើម​ឆ្នាំ​ធ្លាប់​ទស្សន៍ទាយ​ថា iPhone សេរ៊ី​ឆ្នាំ ២០១៨ នឹង​មាន​បំពាក់​ប្រព័ន្ធ​ដំណើរការ​ស៊ីម​កាត​ចំនួន ២ ប៉ុន្តែ​ផ្អែក​របាយការណ៍​ចុង​ក្រោយ​យោង​ពី​ភស្តុតាង​លេចចេញ​លើ iOS 12 ការ​ប៉ាន់ប្រមាណ​នោះ​ទំនង​នឹង​ក្លាយ​ជា​ការ​ពិត។

ប្រភព​ពី 9to5Mac បាន​ឲ្យ​ដឹង​ថា​កំណែ​សាកល្បង​ជំនាន់​ទី ៥ នៃ​ប្រព័ន្ធ iOS 12 ចេញ​ផ្សាយ​កាល​ពី​ម្សិល​មិញ មាន​កត់​សម្គាល់​ឃើញ​ឈ្មោះ​នៃ​ប្រអប់​ស៊ីម​ទី ២ ពោល​គឺ​គាំទ្រ​ប្រព័ន្ធ Dual-Sim។ នេះ​ពុំ​មែន​ជា​លើក​ទី​មួយ​ទេ ដោយ​​ហេតុផល​ហ៊ាន​សន្មត​ថា​នឹង​ជា​ការ​ពិត ព្រោះ​កន្លង​ទៅ​កំណែ Firmware នៃ HomePod របស់ Apple ក៏​ធ្លាប់​បង្ហើប​ពី​រចនាបថ​អេក្រង់ iPhone X ខណៈ​ជំនាន់ iOS 11 Beta ក៏​ធ្លាប់​ទម្លាយ​ពី Face ID, Animoji និង​ការ​វិវត្ត AirPods មុន Apple ប្រកាស​ជា​ផ្លូវការ។

រំឭក​ថា Apple រំពឹង​នឹង​ដាក់​បង្ហាញ iPhone ជំនាន់​ថ្មី​ប្រចាំ​ឆ្នាំ នា​ខែ​កញ្ញា ដោយ​ទំនង​ជា ៣ ម៉ូឌែល រួម​មាន iPhone X Plus អេក្រង់ ៦,៥ អ៊ីញ OLED, iPhone X (2018) អេក្រង់ ៥,៨ អ៊ីញ និង iPhone 9 អេក្រង់ ៦,១ អ៊ីញ LCD។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ theverge   ប្រែ​សម្រួល៖ កៅ រក្សា