ឈឺក្បាល Pixel 2 និង​ Pixel 2 XL ប្រើមាន​បញ្ហា​ជាប់​ឥត​ដាច់ អាច​ដោះស្រាយ​បាន

  • 2018-08-02 07:37:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាតហ្វូន​ត្រកូល​ Pixel របស់​ Google ម៉ូដែល​ Pixel 2 និង​ Pixel 2 XL បន្ត​មាន​ការ​កោត​សរសើរ​ច្រើន​ពី​អ្នក​ Review នានា​ ទាក់ទង​នឹង​សមត្ថភាព​​ ជាពិសេស​កាមេរ៉ា​ តាំង​ពី​ចេញ​ដំបូង​។ យ៉ាង​ណា​មិញ​ មិន​មាន​អ្វី​ឥត​ខ្ចោះ​នោះ​ឡើយ​ អ្នក​ប្រើប្រាស់​មួយ​ចំនួន​នៅ​តែ​ជួប​បញ្ហា​ តែ​ក៏​មាន​ដំណោះស្រាយ​ដែរ​។

បញ្ហា​៖ កាមេរ៉ា​ក្រោយ​អត់​ដំណើរការ​

ស្មាតហ្វូន​កាមេរ៉ា​ល្អ​បំផុត​ មិន​បាច់​ទៅ​ណា​នោះ​ទេ​ Pixel 2 ឬ​ Pixel 2 XL នេះ​ឯង​ ខ្លាំង​ទាំង​ Hardware និង​ Software ផលិត​បាន​រូបភាព​ស្អាត​ស្ទើរ​គ្រប់​ Setting។

អ្នក​ប្រើប្រាស់​មួយ​ចំនួន​តូច​ធ្លាប់​ជួប​បញ្ហា​កាមេរ៉ា​ក្រោយ​គាំង​ ទាំង​លើ​ Pixel 2 និង​ Pixel 2 XL ដោយ​ពេល​បើក​កម្មវិធី​កាមេរ៉ា​ ឃើញ​សារ​ថា Fatal Error។

ដំណោះស្រាយ​៖

Google បាន​ដឹង​ពី​បញ្ហា​នេះ​រួច​ហើយ​ បើ​ជួប​អាច​ទំនាក់ទំនង​ទៅ​កាន់​ Pixel Phone Help ​Center នឹង​មាន​ការ​បង្ហាញ​វិធី​ខ្លះ​ៗ។

បញ្ហា​៖ Wi-Fi ភ្ជាប់​មិន​បាន​

នេះ​ភាគច្រើន​កើត​មាន​ពេល​ភ្ជាប់​ Wi-Fi មាន​អ្នក​ប្រើ​ច្រើន​ ឬ​ក្នុង​ស្មាតហ្វូន​បន្សល់​បញ្ជី​ឈ្មោះ​ Wi-Fi ភ្ជាប់​ពី​មុន​ច្រើន​ពេក​។

ដំណោះស្រាយ៖

  • ប្រាកដ​ថា​អាប់ដេត​ប្រព័ន្ធ​ប្រើ​ជំនាន់​ចុង​ក្រោយ​ ចូល​ទៅ​កាន់​ Settings > System > System update។​
  • បិទ​បើក​ទាំង​ទូរសព្ទ​ និង​ Router (បើ​ប្រើ​នៅ​ផ្ទះ​ខ្លួន​ឯង​)។
  • ​សាក​កំណត់​ Static IP Address ទៅ​កាន់​ Pixel 2 អាច​បន្ត​ភ្ជាប់​បាន​ល្អ​។ វិធី​អាស្រ័យ​លើ​ប្រភេទ​ Router តែ​នេះ​នឹង​ត្រូវការ​ MAC Address របស់​ Pixel 2 ដោយ​ចូល​ទៅ​កាន់​ Settings > System > About Phone > Status > Wi-Fi MAC Address។

បញ្ហា​៖ មិន​អាច​ទទួល​សារ​

Pixel 2 ឬ​ Pixel 2 XL មាន​បញ្ហា​មិន​អាច​ផ្ញើរ​សារ​ ឬ​ទទួល​សារ​បាន​។

ដំណោះស្រាយ​៖

  • ប្រាកដ​ថា​បាន​អាប់ដេត​ប្រើ​ប្រព័ន្ធ​ចុងក្រោយ​ ដោយ​ចូល​ទៅ​កាន់​ Settings > System > System update។
  • វិធី​បណ្ដោះអាសន្ន​ អាច​លុប​ APN ដែល​ខុស​ប្រក្រតី​ តែ​បញ្ហា​ប្រហែល​ត្រលប់​មក​វិញ​ពេល​បិទ​បើក​ទូរសព្ទ​។

បញ្ហា​៖ ឆាប់​អស់​ថ្ម​

Pixel 2 និង​ Pixel 2 XL ខ្លះ​ស៊ី​ថាមពល​ថ្ម​ខុស​ប្រក្រតី​ ដែល​ប្រហែល​មាន​ពាក់ព័ន្ធ​នឹង​កំណែទម្រង់​ប្រព័ន្ធ​ពី​ Google ផ្ទាល់​តែ​ម្តង​។

ដំណោះស្រាយ៖​

សាក​ចូល​ប្រើ​ Device ក្នុង​ទម្រង់​ Safe mode ដោយ​ចុច​ប៊ូតុង​ Power ឲ្យ​ជាប់​ > ចុច​លើ​ជម្រើស​ Power off ឲ្យ​ជាប់​រហូត​ឃើញ​ Reboot to safe mode។ ហើយ​អ្នក​នឹង​ឃើញ​ពាក្យ​ Safe mode នៅ​ក្រោម​ផ្នែក​ខាងឆ្វេង​។ សាកល្បង​ប្រើ​មួយ​សន្ទុះ​ ថាមពល​ថ្ម​មាន​អ្វី​ខុស​ប្លែក​ ឬ​នៅ​ដដែល​។ បញ្ហា​ខ្លះ​អាច​បណ្តាល​មក​ពី​កម្មវិធី​បាន​ដំឡើង​ អាច​សាក​លុប​ម្តង​មួយ​ៗ ឬ​ Factory reset តែ​ម្តង​។

បញ្ហា​៖ Unlock ប្រើ​មុខងារ​ស្កេន​ក្រយៅ​ដៃ​ ចូល​ Pixel 2 XL យឺត​

នេះ​អាច​មាន​ពាក់ព័ន្ធ​នឹង​កំណែទម្រង់​ Android 8.1 Oreo ដោយ​មាន​ការ​រិះគន់​ច្រើន​ពី​អ្នក​ប្រើប្រាស់​ Pixel 2 XL បង្កើន​កម្រិត​រង់ចាំ​ ពេល​ស្កេន​ម្រាមដៃ​ Unlock។ តែ​ Pixel 2 និង​ Pixel មិន​ទាន់​ជួប​បញ្ហា​នេះ​ទេ​។

ដំណោះស្រាយ​៖

Google បាន​ដឹង​ តែ​មិន​ទាន់​បញ្ជាក់​ពី​ដំណោះស្រាយ​នៅ​ឡើយ​ទេ​ ខណៈ​អ្នក​ប្រើប្រាស់​មួយ​ចំនួន​សម្គាល់​ឃើញ​ថា​ការ​បន្ត​បើក​អេក្រង់​ជាមួយ​ជម្រើស Always on display បាន​ដោះស្រាយ​បញ្ហា​នេះ​។

បញ្ហា​៖ Pixel 2 ឬ Pixel 2 XL បិទ​បើក​ៗ

Device ទាំង​ Pixel 2 និង​ Pixel 2 XL មាន​បញ្ហា​បិទ​បើក​ៗខ្លួន​ឯង​ខុស​ប្រក្រតី​ ខណៈ​អ្នក​ប្រើប្រាស់​ខ្លះ​សម្គាល់​ពេល​ភ្ជាប់​ប្រើ​ LTE ហើយ​ខ្លះ​មាន​បញ្ហា​ពេល​ប្រើ​ Wi-Fi។

ដំណោះស្រាយ​៖

ប្រាកដ​ថា​បាន​អាប់ដេត​ប្រើ​ប្រព័ន្ធ​ចុង​ក្រោយ​ ដោយ​ចូល​ទៅ​កាន់​ Settings > System > System update។

បញ្ហា៖ អេក្រង់​ដំណើរការ​មិន​រលូន

មាន​ការ​រិះគន់​លើ​ Pixel 2 XL ឃើញ​មាន​ស្រមោល​ធាតុ​មួយ​ចំនួន​ ដូចជា​ប៊ូតុង​នៅ​បង្ហាញ​ ខណៈ​ដែល​គួរ​តែ​បាត់​។

ដំណោះស្រាយ​៖

  • អាប់ដេត​ប្រើ​ប្រព័ន្ធ​ជំនាន់​ចុង​ក្រោយ​។
  • ពេល​ឃើញ​បញ្ហា​នេះ​លើ​អេក្រង់​ Pixel 2 XL របស់​អ្នក​ ខណៈ​នៅ​មាន​ការ​ធានា​ គួរ​យក​ទៅ​ជួប​កន្លែង​ដែល​ទិញ​ពិនិត្យ​មើល​។

បញ្ហា៖ អេក្រង់​ Pixel 2 XL បង្ហាញ​ពណ៌​មិន​ត្រឹមត្រូវ​

ដំណោះស្រាយ​៖

កំណែទម្រង់​ថ្មី​ Google បាន​ផ្តល់​ជម្រើស​ពណ៌​អេក្រង់​បី​ Boosted, Natural និង​ Saturated។ បើ​ជួប​បញ្ហា​ជាមួយ​ពណ៌​លើ​អេក្រង់​ ប្រហែល​ត្រូវ​ប្រើ​ជម្រើស​ Saturated ដោយ​ចូល​ទៅ​កាន់​ Settings > Display > Advanced អាច​ផ្លាស់ប្ដូរ​ Display settings បាន​។ បើ​មិន​ទាន់​ឃើញ​ជម្រើស​នេះ​ទេ​ គួរ​អាប់ដេត​ប្រព័ន្ធ​ទូរសព្ទ​។

បញ្ហា៖ អេក្រង់​ទូរសព្ទ​ចេញ​ពណ៌ស​មួយ​ផ្លេត​ៗ ពេល​ Lock និង Unlock

ដំណោះស្រាយ​៖

អាច​ចូល​ទៅ​បិទ​បើក​ជម្រើស​ Ambient Display ដោយ​បើក​កម្មវិធី​ Settings > Battery > Ambient Display ត្រង់​នេះ​អាច​ចុច​ប៊ូតុង​ Slider បិទ​បើក​បាន​។

បញ្ហា​៖ Portrait mode មិន​ដំណើរការ​ពេល​ថត​ Selfie

ដំណោះស្រាយ​៖

ចូល​ទៅ​កាន់​ Play Store ចុច​លើ​ Menu icon នៅ​ផ្នែក​លើ​ខាងឆ្វេង​ > ចុច​យក​ My apps & games ហើយ​អាប់ដេត​រាល់​កម្មវិធី​ ជាពិសេស​កម្មវិធី​កាមេរ៉ា​។

បញ្ហា​៖ Bluetooth មិន​ដំណើរការ​

Bluetooth មិន​ដំណើរការ​លើ​ទូរសព្ទ​ Pixel មាន​តាំង​ពី​កំណែទម្រង់​ Android 8.0 Oreo ខណៈ​ម្ចាស់​ Pixel 2 ខ្លះ​ក៏​ជួប​បញ្ហា​នេះ​ដែរ​។

ដំណោះស្រាយ​៖

  • បើ​ភ្ជាប់​តាម​ Bluetooth មិន​បាន​ ចូល​ទៅ​កាន់​ Settings > Connected devices > Bluetooth > ចុច​លើ​ Settings (Gear icon) ក្បែរ​នឹង​ Device ដែល​មាន​បញ្ហា​ រួច​ចុច​ Forget > បិទ​បើក​ Bluetooth នៃ​ Device ទាំង​ពីរ​ រួច​ភ្ជាប់​ម្តង​ទៀត​។
  • បើ​ចាក់​ចម្រៀង​មិន​បាន​ ចូល​ទៅ​កាន់​ Settings > Connected devices > Bluetooth > ចុច​លើ​ Settings (Gear icon) នៅ​ក្បែរ​ Device មាន​បញ្ហា​នោះ​ ប្រាកដ​ថា​បាន​ចុច​យក​ប្រអប់​ក្បែរ​ Media audio។
  • បើ​មាន​បញ្ហា​ Calls ចូល​ទៅ​កាន់​ Settings > Connected devices > Bluetooth > ចុច​ Settings (Gear icon) ក្បែរ​នឹង​ Device មាន​បញ្ហា​ ប្រាកដ​ថា​បាន​ចុច​យក​ប្រអប់​ក្បែរ​ Phone Audio៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ DigitalTrends   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទពេញនិយម