London Derby៖ Petr Cech ក្លាយ​ជា​វីរបុរស​​បាល់​ប៉េជួយ Arsenal ឈ្នះ​​ Chelsea

  • 2018-08-02 01:56:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​​ចាំ​ទី Petr Cech បាន​ជួយ​សង្គ្រោះ​បាល់​ប៉េណាល់ទី​ចុងក្រោយ នាំ​ក្លឹប Arsenal យក​ឈ្នះ​លើ​ក្លឹប​រួម​ទីក្រុង​ឡុងដ៏ Chelsea ក្នុង​ការ​ប្រកួត​ពាន​មិត្តភាព International Champions Cup នា​​ប្រទេស​​អៀរឡង់។

ការ​ប្រកួត​ចាប់​ផ្ដើម​បាន​ទើប​តែ​៥​នាទី Rudiger រក​បាន​មួយ​គ្រាប់​​ ធ្វើ​ឲ្យ Chelsea នាំ​មុខ​មុន។ នាទី​ទី​១៥ Morata មាន​ឱកាស​កាស​ទាត់​ប៉េណាល់ទី​១​គ្រាប់ តែ​ត្រូវ​ជួយ​បាន​ពី Petr Cech។ មួយ​គ្រាប់​ខាង​លើ​បាន​អូស​បន្លាយ​រហូត​ដល់​នាទី​៩០​បូក ទើប Lacazette របស់ Arsenal តាម​ស្មើ​​បាន​វិញ។ ការ​ប្រកួត​បញ្ចប់​ដោយ​លទ្ធផល ១-១ ដូច្នេះ​ត្រូវ​ទាត់​ប៉េណាល់ទី​កាត់​សេចក្ដី។

៥​គ្រាប់​ដំបូង​ក្រុម​ទាំង​ពីរ​ធ្វើ​បាន​ល្អ​ដូច​គ្នា គ្មាន​ក្រុម​ណា​ភ្លាត់​នោះ​ទេ។ តែ​នៅ​គ្រាប់​ទី​៦ Petr Cech អាច​សង្គ្រោះ​បាល់​របស់​កីឡាករ Loftus-Cheek ​របស់ Chelsea បាន ខណៈ Iwobi បាន​ទាត់​ចូល​គ្រាប់​ចុងក្រោយ ជា​លទ្ធផល Arsenal ឈ្នះ Chelsea ៦-៥។

នេះ​ជា​ការ​ប្រកួត​​ទី​៣​របស់​ Arsenal ហើយ​ក្នុង​ពាន ICC ក្នុង​នោះ​ឈ្នះ​២ ចាញ់​១ ឯ Chelsea ទើប​លេង​បាន​២​ប្រកួត​​ឈ្នះ​១ ចាញ់​១៕ ​

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម