ល្បីផ្អើល​ K-Pop ថា​ HyunA កំពុង​បង្កាត់ភ្លើងស្នេហ៍ជាមួយសមាជិករួមក្រុម

  • 2018-08-02 02:03:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្អែក​តាម​សេចក្ដីរាយការណ៍​ដែល​បាន​ផ្សាយ​នៅ​មុន​នេះ​បន្តិច​ បាន​ឲ្យ​ដឹង​ថា​តារា​ចម្រៀង​ HyunA និង​ E'Dawn សមាជិក​ក្រុម​ Pentagon ទាក់ទង​ស្រឡាញ់​តាំង​ពី​ប៉ុន្មាន​ខែ​មុន​មក​ម្ល៉េះ។

ភ្នាក់​ងារ​ព័ត៌មាន​ TV Report ​ទម្លាយ​ថា​ សមាជិក​ក្រុម​ Triple H ទាំង​២គឺ​ HyunA និង​ E'Dawn បាន​ចូលរួម​ក្នុង​កម្មវិធី​ខួប​កំណើត​ជាមួយ​គ្នា​កាល​ពី​ដើម​ខែ​មិថុនា​កន្លង​ទៅ។ ភ្នាក់​ងារ​ព័ត៌មាន​ដដែល​បាន​បន្ថែម​ទៀត​ថា​ អំឡុង​ពេល​ដំណើរ​មក​វិញ​របស់​ក្រុម​ Triple H តារា​ចម្រៀង​សិចស៊ី​ HyunA បាន​លើក​ឡើង​ពី​ភាព​ជិតស្និទ្ធ​រវាង​សមាជិក​ក្នុង​ក្រុម​ថា​កើត​ឡើង​លឿន​ណាស់។

“អាល់ប៊ុម​នេះ​ បង្កប់​នូវ​អារម្មណ៍​រួម​បញ្ចូល​គ្នា​រវាង​ខ្ញុំ និង​ E'Dawn ខ្លាំង​បំផុត។ ឥឡូវ​ទំនាក់ទំនង​របស់​យើង​ទាំង​ ២ កាន់​តែ​ជិតស្និទ្ធ​បំផុត។ និយាយ​ទៅ​ វា​កាន់​តែ​ច្បាស់ៗ​នឹងគ្នា”។ HyunA និយាយ។

ដោយឡែក​ទាក់ទង​នឹង​ព័ត៌មាន​ដែល​ភ្នាក់​ងារ​ព័ត៌មាន​ TV Report បាន​ចុះ​ផ្សាយ​ត្រូវ​ផលិតកម្ម​ Cube ចេញ​មុខ​ច្រាន​ចោល​ទាំង​ស្រុង​ ដោយ​បញ្ជាក់​វិញ​ថា៖ "ព័ត៌មាន​ដែល​លើក​ឡើង​ថា​ HyunA និង​ E'Dawn ទាក់ទង​ស្រឡាញ់​គ្នា​នោះ​មិនពិត​ឡើយ”៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី