ប្រជាជនខ្មែរ អាចជួយអ្នករងគ្រោះទឹកជំនន់ នៅស្ទឹងត្រែងបាន មានលេខទាក់ទងស្រាប់

  • 2018-08-02 05:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថានភាព​ទឹក​ជំនន់​នៅ​ខេត្ត​ស្ទឹងត្រែង បាន​លិចលង់​ និង​បន្ត​ឡើង​ចុះ បង្ក​ឲ្យ​មាន​ផល​ប៉ះ​ពាល់​ខូចខាត​ជម្រក និង​ទ្រព្យ​សម្បត្តិ ​ប្រជាពលរដ្ឋ​ក្នុង​ឃុំ សង្កាត់​មួយចំនួន ពិសេស​នៅស្រុក​សៀមប៉ាង។

រូបថត​ រដ្ឋបាល​ខេត្ត​ស្ទឹងត្រែង

ដោយ​ហេតុ​នេះ គណៈ​កម្មា​ធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ខេត្ត​ បាន​​ចេញ​លិខិត​អំពាវ​នាវ​ឲ្យ​មហាជន​ អាច​ចូលរួម​តាម​លទ្ធភាព ដើម្បី​ជួយ​ជន​រង​គ្រោះ​ពី​ទឹក​ជំនន់។

គណៈ​កម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ខេត្ត​ស្ទឹងត្រែង បាន​អំពាវ​នាវ​ដល់​មហាជន​គ្រប់​ផ្នែក និង​គ្រប់​វិស័យ​មាន​ដូច​ជា តំណាង​អង្គការ​សង្គម​ស៊ីវិល ដៃ​គូ​អភិវឌ្ឍន៍ ផ្នែក​ឯកជន ក្រុមហ៊ុន សហគ្រាស និង​សប្បុរសជន​នានា មេត្តា​ពិនិត្យ​លទ្ធភាព​ ក្នុង​ការ​រួមចំណែក​ជា​ធនធាន​ថវិកា សម្ភារ​បរិក្ខារ ស្បៀងអាហារ និង​មធ្យោបាយ​ផ្សេងៗ។

អំណោយមនុស្សធម៌ចែកដល់អ្នកស្រុក សៀមប៉ាង កន្លងទៅ

ការ​ជួយ​នេះ គឺ​សម្រាប់​ចូល​រួម​ជា​មួយ​គណៈ​កម្មា​ធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ខេត្ត ដើម្បី​នាំ​យក​នូវ​ធនធាន​ទាំងនេះ​ទៅ​ផ្ដល់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ នៅ​តាម​តំបន់​ដែល​រង​ផល​ប៉ះពាល់​ ពី​ទឹក​ជំនន់​ទាំង​អស់​ក្នុង​ខេត្ត​ស្ទឹងត្រែង។

តាម​ប្រភព​ព័ត៌មាន​ ពី​ទំព័រ​ហ្វេសប៊ុក​ ​រដ្ឋបាល​ខេត្ត​ស្ទឹងត្រែង បាន​បញ្ជាក់​ថា ចំពោះ​សប្បុរសជន​អាច​ចូលរួម​ចំណែក​ជាមួយ​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ខេត្ត​ស្ទឹងត្រែង តាម​រយ:​ទូរសព្ទ​លេខ ០៨៨ ៨២២ ១២៧២, ០៩៧ ៩១២ ៧០០០ និង ០១២ ៤៦៩ ៤៩២។

អត្ថបទ៖ ពៅ រក្សា