បាល់ទះ​យក​គ្រូ​កម្រិត​ខ្ពស់​ពី​ចិន​​មក​បង្វឹក​ជម្រើស​ជាតិ​រយៈ​ពេល​យូរ

  • 2018-08-02 06:53:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា​​បាន​ឈាន​ដល់​ការ​ចុះ​កុង​ត្រា​យក​គ្រូ​បាល់ទះ​កម្រិត​ខ្ពស់​​ មក​ពី​ចិន​​ សម្រាប់​ការ​បង្វឹក​ក្រុម​កីឡាករ​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា​រយៈ​ពេល ៥ ឆ្នាំ​គិត​ចាប់​ពី​ខែ​សីហា ឆ្នាំ​២០១៨ នេះ​តទៅ។

រូបថត៖ សហព័ន្ធ​កីឡា​បាល់ទះ

បើ​តាម​លោក បឹង​ គឹម​តោ អគ្គលេខាធិការ​​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា មជ្ឈមណ្ឌល​​គ្រប់​គ្រង​កីឡា​បាល់ទះ​​នៃ​មន្ទីរ​កីឡា​ខេត្ត​ហ្វូជាន​របស់​សាធារណរដ្ឋ​​​ប្រជាមានិត​ចិន​ បាន​យល់​ព្រម​បញ្ជូន​គ្រូ​បាល់ទះ​​ចំនួន​១​រូប​គឺ​លោក Li Jun ដែល​ជា​គ្រូ​ល្អ​កម្រិត​ខ្ពស់។ ការ​យល់​ព្រម​ហ្វឹកហាត់​នេះ​មាន​រយៈ​ពេល​៥ ឆ្នាំ​ ដោយ​សារ​​សហព័ន្ធ​ និង​ភាគី​ចិន​​ចង់​បណ្ដុះបណ្ដាល​កីឡាករ​​ឲ្យ​មាន​សក្ដានុពល។

​​​​​លោក Li Jun ​បាន​មក​ដល់​ទឹក​ដី​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ​២០១៨ និង​ត្រៀម​​ធ្វើតេស្ត​ជ្រើស​រើស​កីឡាករ​ជម្រើស​ជាតិ​ (មិន​ទាន់​កំណត់​ចំនួន) នា​ថ្ងៃ​ទី៤-៥ ខែ​សីហា ​​ឆ្នាំ​២០១៨៕ ​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​