Chelsea​ ចង់​បាន Ramsey តែ​ Arsenal ចង់​រក្សា​កីឡាករ​ទុក

  • 2018-08-02 06:53:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​ថ្មី​របស់ Arsenal លោក Unai Emery ចង់​ឲ្យ​កីឡាករ Aaron Ramsey បន្ត​នៅ​​កាំភ្លើង​ធំ​ ដោយ​លោក​មាន​គម្រោង​ច្រើន​នៅ​រដូវ​កាល​ថ្មី​ខាង​មុខ​នេះ​ជាមួយ​ខ្សែ​បម្រើ​រូប​នេះ។

Ramsey បាន​ធ្វើ​ដំណើរ​ទៅ​ទី​ក្រុង Dublin ប្រទេស​អៀរឡង់​​ជាមួយ Arsenal ដើម្បី​ធ្វើ​ការ​ប្រកួត​កាល​ពី​យប់​មិញ តែ​គេ​មិន​បាន​​ចូល​លេង​ទេ ព្រោះ​តែ​មាន​បញ្ហា​របួស​សាច់​ដុំ។ តោខៀវ​ Chelsea បាន​ដាក់​ការ​ចាប់​អារម្មណ៍​លើ Ramsey ដោយ​ឲ្យ​តម្លៃ​ខ្លួន​៣០​លាន​ផោន ហើយ​លោក Unai Emery ត្រូវ​បាន​កាសែត​សួរ​ពី​រឿង​នេះ ក្រោយ​ប្រកួត​​ឈ្នះ Chelsea។

សួរ​ថា តើ Ramsey នឹង​បន្ត​កុងត្រា​ថ្មី​ទេ? Emery តប​ថា៖ "ខ្ញុំ​មិន​ដឹង​ដែរ។ នេះ​គឺ​ជា​សំនួរ​មួយ​សម្រាប់​ក្លឹប​និង​កីឡាករ។ សម្រាប់​គំនិត​ខ្ញុំ​គឺ​ច្បាស់​ណាស់ ខ្ញុំ​ចង់​ឲ្យ​គេ​នៅ​ជាមួយ​ពួក​យើង​បន្ត​ទៀត។ គេ​ជា​កីឡាករ​ម្នាក់​ដែល​ខ្ញុំ​​ចង់​មាន​ក្នុង​ក្រុម​នេះ"។

Ramsey បាន​រួមរស់​ជាមួយ Arsenal អស់​រយៈពេល​១០​រដូវ​កាល​មក​ហើយ បន្ទាប់​​ផ្ទេរ​ពី​ក្លឹប Cardiff City នៅ​​ឆ្នាំ​២០០៨។ រដូវ​កាល​មុន​គេ​បង្ហាញ​ខ្លួន​នៅ Premier League បាន​២២​ប្រកួត​ រក​បាន​៧​គ្រាប់៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី