រឿងភាគថ្មីបែបបុរាណរបស់ D.O និង Nam Ji Hyun ចេញ Trailer ហើយ

  • 2018-08-02 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹក​ថ្ងៃ​ទី​ ០២ ខែ​សីហា​ នេះ​ ទូរទស្សន៍​ tvN បាន​បញ្ចេញ​ឃ្លីប​វីដេអូ​ផ្លូវការ​ដែល​ដក​ស្រង់​ចេញ​ពី​រឿង​ភាគ​ថ្មី​របស់​ D.O និង​ Nam Ji Hyun មាន​ចំណងជើង​ថា​ "Dear Husband of 100 Days”។

វីដេអូ Trailer ចំនួន​ ២​ត្រូវ​បាន​បង្ហាញ​ជា​បន្ត​បន្ទាប់​លើ​ទូរទស្សន៍​ ដែល​ក្នុង​នោះ​ មាន​វីដេអូ​ ១​ខ្លី និង​មួយ​ទៀត​វែង។

A post shared by EXO Official (@weareone.exo) on

ខ្សែភាពយន្ត​ភាគ​ "Dear Husband of 100 Days” ជា​ខ្សែ​រឿង​ឆ្លុះ​បញ្ចាំង​ពី​ជីវិត​របស់​ Lee Yool (សម្ដែង​ដោយ​ D.O) ដែល​បាន​ធ្លាក់​ពី​ច្រាំង​ថ្ម​ដ៏​សែន​ខ្ពស់​ ស្ទើរ​តែ​ត្រូវ​ស្លាប់​ពី​ការ​ប៉ុនប៉ង​ធ្វើ​ឃាត។ តួ​ប្រុស​នេះ​ក៏​បាន​បាត់​បង់​ការ​ចងចាំ ហើយ​ត្រូវ​រស់​នៅ​ក្នុង​ជីវិត​វិល​វល់​រយៈ​ពេល​ ១០០​ថ្ងៃ ជាមួយ​ឈ្មោះ​ និង​មាន​ចរិត​ថ្មី​មួយ​បែប​ទៀត។

អំឡុង​រយៈ​ពេល​បាត់​ការ​ចងចាំ​នេះ​ Lee Yool ក៏​បាន​ជួប​ជាមួយ​ Hong Sim (សម្ដែង​ដោយ​ Nam Ji Hyun) ដែល​ជា​មេ​ក្រុម​ផ្នែក​ស៊ើបអង្កេត​ម្នាក់​នៅ​សម័យ​រាជវង្ស​ Joseon។

ភាព​យន្ត​ភាគ​មួយ​នេះ​ នឹង​បញ្ចាំង​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​ ១០ ខែកញ្ញា​ខាង​មុខ៕

ប្រភព៖ kstarlive   ប្រែ​សម្រួល៖ យី សុធារី