អ្នក​ញៀន Facebook នឹង​ដឹ​ងខ្លួន ជិត​មាន​មុខងារ​ពិសេស ទប់ទល់អ្នកញៀន Facebook

  • 2018-08-03 01:46:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បោះជំហាន​តាម​គន្លង Apple និង Google ក្រុមហ៊ុន Facebook បាន​ប្រកាស​ចេញ​ពី​មុខងារ​ថ្មី​ឲ្យ​ឈ្មោះ Digital Health សម្រាប់​បណ្តាញ​សង្គម​របស់​ខ្លួន។ ​ត្រៀម​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ទាំង​លើ​កម្មវិធី Facebook ក៏​ដូច​ជា Instagram រំពឹង​បញ្ចូល​ក្នុង​ការ Update នា​ថ្ងៃ​ពុធ​សប្តាហ៍​ក្រោយ។

ជា​មុខងារ​ប្រាប់​ឲ្យ​អ្នក​ប្រើប្រាស់​ដឹង​ពី​ការ​ចំណាយ​ពេលវេលា​​លើ​កម្មវិធី​ គួប​ផ្សំ​មធ្យោបាយ Mute សារ​ជូន​ដំណឹង និង​ប្រព័ន្ធ​ដាស់តឿន​ពេល​អ្នក​លេង​ដល់​ម៉ោង​កំណត់។ នេះ​បើ​យោង​តាម​សារព័ត៌មាន CNN បាន​ចុះ​ផ្សាយ។

ស្រដៀង​នឹង​មុខងារ Screen Time និង Digital Wellbeing ក្រុមហ៊ុន Apple/Google ប៉ុន្តែ​សម្រាប់ Facebook នឹង​ពុំ​បើក​ឲ្យ​ប្រើ​លើ​ជំនាន់ Desktop នៃ​កម្មវិធី Facebook Messenger នោះ​ទេ។ អ្នកស្រី Gretchen Sloan ប្រធាន​ផ្នែក​ទំនាក់ទំនង​នៃ​ក្រុមហ៊ុន​យក្ស​របស់​អាមេរិក​បាន​មាន​ប្រសាសន៍​ថា៖ "តាម​ដែល​យើង​សិក្សា​ពី​ទំនាក់ទំនង​របស់​មនុស្ស​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បច្ចេកវិទ្យា ដែល​អាច​ជះ​ឥទ្ធិពល​ដល់​សុខុមាលភាព​នៃ​ការ​រស់នៅ បែប​នេះ​យើង​ក៏​កំពុង​ព្យាយាម​ជួយ​ពួក​គេ​ឲ្យ​មាន​ការ​គ្រប់គ្រង​ច្រើន​ជាង​នេះ"។

យ៉ាងណាមិញ​ក្រោយ​ការ​ដាក់​ឲ្យ​ប្រើប្រាស់​ពេញលេញ អ្នក​នឹង​បាន​ឃើញ​មុខងារ​នោះ​ស្ថិត​ក្នុង​ប្រភេទ​ឈ្មោះ​ខុស​ពី​គ្នា​ក្នុង​ទីតាំង Settings នៃ​កម្មវិធី ប៉ុន្តែ Sabay ក៏​នឹង​ចុះ​ផ្សាយ​ពី​វិធី​ប្រើប្រាស់​លំអិត​នា​ពេល​នោះ​ព្រម​គ្នា។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ idropnews   ប្រែ​សម្រួល៖ កៅ រក្សា