ដំណឹង​តក់​ស្លុត សមាជិក​ក្រុម​ផលិត​​រឿង "Still 17” រក​ឃើញ​ដេក​ស្លាប់​ក្នុង​ផ្ទះ​ម្សិលមិញ

  • 2018-08-02 13:11:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាជិក​ម្នាក់​ក្នុង​វីដេអូ​ភាគ​ទូរទស្សន៍ "Still 17” ដែល​កំពុង​ចាក់​បញ្ចាំង ត្រូវ​បាន​គេ​រក​ឃើញ​ថា​បាន​ស្លាប់​កាល​ពី​ថ្ងៃ​ទី ០១ ខែ​សីហា ២០១៨ នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន។

ចំពោះ​មូលហេតុ​នៃ​ការ​ស្លាប់ ត្រូវ​បាន​គេ​សង្ស័យ​ថា កើត​ឡើង​ដោយ​សារ​ការ​ធ្វើ​ការងារ​លើស​ម៉ោង ចំពេល​ដែល​រលក​​កំដៅ​បាន​និង​កំពុង​ឡើង​ខ្ពស់​ខ្លាំង​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង។ តាម​ការ​សាក​សួរ​មិត្ត​រួម​ការងារ​ដទៃ​ទៀត​របស់​អ្នក​ស្លាប់ បាន​ឲ្យ​ដឹង​ថា មិន​មាន​សកម្មភាព​ថត​ភាពយន្ត​ទេ​នៅ​ថ្ងៃ​ទី ៣១ កក្កដា និង​ថ្ងៃ​ទី​១ សីហា ដែល​ថ្ងៃ​អ្នក​រង​គ្រោះ​ត្រូវ​បាន​រក​ឃើញ​ថា​ស្លាប់​នោះ ។ ប៉ុន្តែ​ក្រុម​ផលិត​ទាំង​អស់ បាន​តស៊ូ​ថត​ក្រោម​សីតុណ្ហភាព​ក្ដៅ​ខ្លាំង​ពី​ថ្ងៃ​ទី ២៨ ដល់ ៣០ កក្កដា។

របាយការណ៍​ផ្សេង​ទៀត ចុះ​ផ្សាយ​ដោយ allkpopបាន​រាយការណ៍​ថា សមាជិក​ក្រុម​ផលិត​​រូប​នោះ ​ស្លាប់​ដោយ​សារ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល ឬ​ក៏​ជំងឺ​ផ្សេង​ទៀត​ដែល​មាន​ពាក់​ព័ន្ធ​នឹង​រលក​កំដៅ។

មិន​មាន​ការ​បញ្ជាក់​ពី​អត្តសញ្ញាណ​ពិត​ប្រាកដ​នៃ​អ្នក​ស្លាប់​ឡើយ ប៉ុន្តែ​របាយការណ៍​បាន​បញ្ចេញ​ឲ្យ​ដឹង​ថា អ្នក​ស្លាប់​មាន​អាយុ៣០ឆ្នាំ ជា​សមាជិក​ក្រុម​សម្ដែង​នៃ​វីដេអូ​ភាគ​ទូរទស្សន៍​ខាង​លើ។ ប៉ូលិស​នៅ​បន្ត​ការ​សើប​អង្កេត​លើ​ករណី​របស់​តារា​សម្ដែង​នៅ​ឡើយ។

នៅ​ក្នុង​វេលា​នេះ ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​ប្រទះ​នឹង​រលក​កំដៅ​ខ្ពស់​ខ្លាំង​រហូត​ដល់ ៣៩​អង្សារសេ​។ អ្នក​ជំងឺ​ច្រើន​ជាង ២ម៉ឺន​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​រួច​មក​ហើយ ដោយ​សារ​តែ​ឥទ្ធិពល​នៃ​រលក​កំដៅ​ដ៏​ខ្ពស់​នេះ៕

ប្រភព៖ Allkpop | Koreaboo   ប្រែ​សម្រួល៖ ទារិកា

អត្ថបទពេញនិយម