ថតរូប​ពេល​យប់​ មាន​ការ​រៀបចំ​ល្អ​ នឹង​ធ្វើ​ឲ្យ​រូបភាព​លេចធ្លោ​

  • 2018-08-03 07:18:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ថតរូប​មិន​ត្រឹម​តែ​ប្រមូល​ពន្លឺ​នោះ​ទេ​ ក៏​ត្រូវ​មាន​គម្រោង​ថត​ផង​ដែរ​ ជាពិសេស​ពេល​យប់​ខ្វះ​ពន្លឺ​។ រូបភាព​ស្អាត​ៗ​ភាគច្រើន​ ដែល​បាន​ឃើញ​លើ​អ៊ីនធឺណិត​ ថត​នៅ​ស្ថានភាព​ខ្វះ​ពន្លឺ​ ដូចជា​ទិដ្ឋភាព​ Milky Way ​ជា​ដើម​។

ជ្រើសរើស​កាមេរ៉ា​ និង​ Lens

ពេល​ជ្រើសរើស​កាមេរ៉ា​ និង​ Lens សម្រាប់​ការ​ថតរូប​ប្រភេទ​នេះ​ មាន​ចំណុច​ពីរ​សំខាន់​គឺ​ Aperture និង​ ISO។

Aperture កំណត់​កម្រិត​ពន្លឺ​ចូល​ដល់​ Image Sensor របស់​កាមេរ៉ា​ បង្ហាញ​ជា​ f stop។ តួលេខ​កាន់​តែ​ទាប​ មាន​ពន្លឺ​កាន់​តែ​ច្រើន​នៅ​កម្រិត​ Shutter speed ផ្ដល់​ឲ្យ​ តែ​គុណភាព​អាស្រ័យ​លើ​ Lens អ្នក​ប្រើប្រាស់​។

ISO ជា​កម្រិត​ប្រែប្រួល​ពន្លឺ​នៃ​ Image sensor កាមេរ៉ា​ចាប់​បាន​ក្នុង​ការ​ថតរូប​ទិដ្ឋភាព​ពេល​ខ្វះ​ពន្លឺ​ ឬ​ពេល​យប់​។ DSLR កម្រិត​ដំបូង​ និង​កាមេរ៉ា​ Mirrorless ផលិត​រូបភាព​ ច្រើន​តែ​មាន​ Noise ពេល​ស្ថានភាព​ខ្វះ​ពន្លឺ​ ឬ​ពេល​យប់​។ ថត​នៅ​ពេល​ព្រលប់​ ប្រហែល​ត្រូវការ​ប្រើ​ Aperture-priority mode អា​ចសាក​កែប្រែ​ទាំង​ Shutter speed និង​ ISO settings បាន​។​

បើ​ចង់​ថតរូប​ភាព​ពេល​យប់​ អាច​សាក​ប្រើ​កាមេរ៉ា​ប្រភេទ​ Full-frame មាន​ Image sensor ធំ​ ប្រមូល​ពន្លឺ​បាន​ច្រើន​ និង​អាច​ប្រើ​ ISO settings ខ្ពស់​កាន់​តែ​មាន​ប្រសិទ្ធភាព​។ ជា​រួម​ អាច​មាន​ពន្លឺ​ក្នុង​ទិដ្ឋភាព​ច្រើន​ ដោយ​មិន​មាន​ Noise។

ឧបករណ៍​បន្ថែម​ត្រូវការ​

ពិល​

ចាំបាច់​ត្រូវការ​ពេល​ថតរូប​នៅ​កម្រិត​ពន្លឺ​ទាប​ ស្វែងរក​ទីតាំង​ថត​នៅ​ពេល​យប់​ ឬ​មុន​ពេល​ថ្ងៃ​រះ​។ មួយ​វិញ​ទៀត​ ពេល​កម្រិត​ពន្លឺ​ធ្លាក់​ចុះ​ អាច​មាន​ប្រយោជន៍​បំភ្លឺ​ Subject ផង​ដែរ​។

Tripod

លំនឹង​ជា​កត្តា​សំខាន់​ក្នុង​ការ​ថតរូប​ពេល​ខ្វះ​ពន្លឺ​ ឬ​យប់​ ព្រោះ​ត្រូវការ​បើក​ចំហ​ Shutter ក្នុង​រយៈពេល​យូរ​ ដើម្បី​ទទួល​បាន​ពន្លឺ​គ្រប់គ្រាន់​ បើ​រង្គើ​លទ្ធផល​នឹង​ចេញ​មក​ព្រាល​។

ការ​ជ្រើសរើស​ Tripod ប្រើ​អាច​ពិបាក​បន្តិច​ គួរ​តែ​មាន​ទម្ងន់​ស្រាល​ល្មម​ ងាយស្រួល​យក​តាម​ខ្លួន​។ អាច​ជ្រើសរើស​ Tripod ស្រាល​ផលិត​ពី​អាលុយមីញ៉ូម​ ឬ​ Carbon fibre មាន​កម្ពស់​ប្រហែល​ ១០៥ សង់ទីម៉ែត្រ​​ ឬ​ ១៣២សង់ទីមែត្រ​។ នេះ​ផ្ដល់​ភាព​ងាយស្រួល​ យក​តាម​ខ្លួន​ ហើយ​ពេល​មើល​ទិដ្ឋភាព​តាម​ Viewfinder មិន​អោន​ខ្លាំង​។

កាបូប​

អាច​ប្រើ​ជួយ​ទប់​លំនឹង​បាន​ ពេល​ប្រើ​ Tripod នៅ​ទីតាំង​មាន​ខ្យល់​ខ្លាំង​ល្មម​ ពិត​ណាស់​មិន​ធ្វើ​ឲ្យ​ដួល​នោះ​ទេ ​តែ​អាច​រង្គើ​កាមេរ៉ា​។ ធម្មតា​ Tripod មាន​ជើង​កណ្ដាល​ អាច​ប្រើ​កាបូប​ (មាន​សម្ភារៈ​នៅ​ខាងក្នុង​) ជួយ​បន្ថែម​ទម្ងន់​បាន​។

ខ្សែ​ភ្ជាប់​បញ្ជា​ ឬ​ Wireless remote

អាច​ប្រើ​ខ្សែ​ភ្ជាប់​បញ្ជា​ ឬ​ Wireless remote ឬ​ក៏​ប្រើ​មុខងារ​ Self-timer មាន​ស្រាប់​លើ​កាមេរ៉ា​ ដើម្បី​ការពារ​ការ​រង្គើ​កើតឡើង​ពេល​ចុច​ថត​ផ្ទាល់​នឹង​តួ​កាមេរ៉ា​។

មាន​ SD Cards និង​ថ្ម​បម្រុង​ទុក​

គួរ​ថតរូប​ប្រើ​ទម្រង់​ RAW ជៀស​ជាង​ JPEG ដោយសារ​វា​ផ្ទុក​ទិន្នន័យ​ជា​ច្រើន​ ល្អ​ពេល​កាត់ត​លើ​កម្មវិធី​ Photoshop ឬ​កម្មវិធី​ស្រដៀង​គ្នា​ផ្សេង​ទៀត​ កាន់​តែ​មាន​ប្រសិទ្ធភាព​។ តែ​នេះ​ក៏​បង្កើន​ទម្ងន់​ File រូបភាព​ផង​ដែរ​ គួរ​មាន​​ SD Cards បម្រុង​ទុក​ ពេល​ថតរូប​នៅ​ទិដ្ឋភាព​ខ្វះ​ពន្លឺ​។​ ហើយ​ក៏​គួរ​មាន​ថ្ម​បន្ថែម​ផង​ដែរ​ ជាពិសេស​ពេល​អាកាសធាតុ​ចុះ​ទាប​ អាច​បន្ថយ​ថាមពល​ថ្ម​បាន​កាន់​តែ​ឆាប់​។

គម្រោង​ថត​ទិដ្ឋភាព​ខ្វះ​ពន្លឺ​

ទិដ្ឋភាព​បែប​នេះ​ភាគច្រើន​កើត​មាន​កំឡុង​ពេល​ Blue hour មុន​ពេល​ថ្ងៃ​រះ​ និង​ក្រោយ​ពេល​ថ្ងៃ​លិច​បន្តិច​។ អ្នក​ប្រហែល​ត្រូវការ​ ស្គាល់​ទីតាំង​ថត​ជាមុន​ ដូច្នេះ​គួរ​ទៅ​ពេល​នៅ​ភ្លឺ​ ជ្រើសរើស​ទីតាំង​ រៀបចំ​កាមេរ៉ា​ ហើយ​ក៏​គួរ​ភ្ជាប់​ត្រី​វិស័យ​ ជួយ​អ្នក​អាច​ដឹង​ពី​ទីតាំង​ ថ្ងៃ​រះ​ និង​លិច​។

គម្រោង​ថត​ទិដ្ឋភាព​ពេល​យប់​

កំឡុង​ពេល​យប់​ អ្នក​ប្រហែល​ចង់​ថត​ទិដ្ឋភាព​ Milky Way។ ពី​អឌ្ឍគោល​ខាងជើង​ អាច​ថត​បាន​នៅ​និទាឃរដូវ​ (ក្រោយ​ពាក់​កណ្ដាល​យប់​) និង​រដូវ​ក្ដៅ​ (មុន​ពេល​ពាក់កណ្ដាល​យប់​) ជា​ពេល​ដែល​មាន​ពន្លឺ​តូច​ៗ​បង្ហាញ​ក្នុង​មេឃ​បាន​ស្អាត​។

  • Photographer's Ephemeris (TPE) អាច​ឃើញ​កម្រិត​ពន្លឺ​ជះ​លើ​ទីតាំង​ណា​មួយ​។
  • Sky Live app អាច​ស្វែងរក​ព្រះអាទិត្យ​ និង​ព្រះចន្ទ​ រះ​ ឬ​លិច​ពេល​ណា​។
  • Light Pollution Map និង​ Dark Site Finder ល្អ​សម្រាប់​ស្វែងរក​ទីតាំង​នៅ​ឆ្ងាយ​ពី​ពន្លឺ​រំខាន​នានា​។
  • វេបសាយ​ Stellarium ឬ​ កម្មវិធី​ Stellarium អាច​ជួយ​ស្វែងរក​ទិដ្ឋភាព​ប្រភេទ​ Polaris និង​ Milky Way។

រៀបចំ​ថត​ពេល​យប់​

Lens អាច​មាន​សំណើម​ពេល​ថត​នៅ​លក្ខខណ្ឌ​ក្ដៅ​ និង​ត្រជាក់​ ដូច្នេះ​គួរ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ ជូត​សម្អាត​ ឬ​ដាក់​នៅ​ទីតាំង​មាន​សីតុណ្ហភាព​ល្មម​។

ពេល​ពន្លឺ​តូច​ៗ​បង្ហាញ​ក្នុង​មេឃ​ ឬ​ឃើញ​រាងរូវ​ពន្លឺ​គួរ​ឲ្យ​ចាប់អារម្មណ៍​ ត្រឹម​ពីរ​បី​វិនាទី​ អ្នក​គួរ​តែ​អាច​កែប្រែ​ ISO និង​ Shutter speed ឲ្យ​បាន​រហ័ស​។ ដូចនេះ​ គួរ​ដឹង​ពី​ជម្រើស​ Menu និង​ចេះ​ប្រើ​ មុន​ពេល​ចេញ​ថត​ពេល​យប់​ អាច​សាក​អនុវត្ត​នៅ​ផ្ទះ​ ក្នុង​បន្ទប់​ងងឹត​បាន​។ មួយ​វិញ​ទៀត​ ក៏​គួរ​ដឹង​ពី​របៀប​បន្ថយ​ពន្លឺ​លើ​អេក្រង់​ LCD កាមេរ៉ា​ផង​ដែរ​ ជួយ​ការពារ​ចំណាំង​ប៉ះ​នឹង​ភ្នែក​ អាច​ឲ្យ​អ្នក​បញ្ជា​កាមេរ៉ា​ និង​ប្រើ​ Viewfinder បាន​កាន់​តែ​ងាយស្រួល​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Digital Camera World   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទពេញនិយម