ឡៅ​ ចិត្រា​ ប្រាប់​ថា​ចង់​បាន​ប្រាក់​លាន​ ព្រោះ​អីលុយ​ច្រើន​ដែរ​

  • 2018-08-03 02:04:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ជម្រើស​ជាតិ​គុន​ខ្មែរ​ ឡៅ​ ចិត្រា​ សង្ឃឹម​៧០%​ ថា​អាច​ឈ្នះ​កម្មវិធី​ម៉ារ៉ាតុង​ស្អែក​នេះ ណា​មួយ​ក៏​​ចង់​បាន​ប្រាក់​លាន​ផង​ដែរ​ព្រោះ​អី​លុយ​ច្រើន​ ដូច្នេះ​នឹង​ខំប្រឹង​ប្រែង​ប្រកួត​ទោះប៉ះ​ដៃគូ​ល្អ​យ៉ាងណាក៏​ដោយ។​

កីឡាករ​ ឡៅ​ ចិត្រា​

ឡៅ​ ចិត្រា​ បាន​ឲ្យ​ដឹង​ថា​ សង្ឃឹម​ដែរ​ថា​នឹង​អាច​ឈ្នះ​ក្នុង​កម្មវិធី​ម៉ារ៉ាតុង​របស់​សង្វៀន​ CNC​ ស្អែក​នេះ​ ដោយ​សារ​បាន​ដឹង​ពី​សមត្ថភាព​កីឡាករ​កម្ពុជា​ ចំណែក​បរទេស​វិញ​ មិន​បាន​ដឹង​ថា​សមត្ថភាព​នោះទេ​ តែ​យ៉ាងណា​ឡើង​ទៅ​ដឹង​តែ​វ៉ៃ​ហើយ។​

បើ​និយាយ​ពី​ការ​ហ្វឹកហាត់​វិញ​ ជើង​ខ្លាំង​មក​ពី​ខេត្ត​កំពុងស្ពឺ​ខាង​លើ​ប្រាប់​ទៀត​ថា​ គឺ​ហាត់​ដូច​សព្វ​ដង​អញ្ចឹង​ គ្រាន់​តែ​បង្កើន​ការ​សម្រាក​បន្តិច​គឺ​គ្រប់គ្រាន់​សម្រាប់​ការ​ប្រកួត​មួយ​នេះ​ហើយ។​ ប្អូន​ ឡៅ​ ចន្រ្ទា​ រូប​នេះ​ក៏​លើក​ឡើង​ពី​សមត្ថភាព​សិស្ស​ច្បង​ សូត្រ​ ប៊ុនធី​ ផង​ដែរ​ថា​ ជា​កីឡាករ​ម្នាក់​ដែលល្អ​ ផ្លែ​កែងវិញ​បើ​ត្រូវ​មួយៗ​គឺ​ធ្ងន់​ហើយ។​

ឡៅ ចិត្រា​ ពេលប៉ះ​ សូត្រ ប៊ុនធី​ ពីមុន​

បញ្ជាក់​ផង​ដែរ​ថា​ កីឡាករ​ ឡៅ​ ចិត្រា​ និង​ សូត្រ​ ប៊ុនធី​ នឹង​ត្រូវ​ចូលរួម​ប្រកួត​កម្មវិធី​ម៉ារ៉ាតុង​ដណ្ដើម​ប្រាក់​លាន​នៅ​សង្វៀន​ CNC ​ថ្ងៃ​ស្អែក​នេះ​ចាប់​ពី​ម៉ោង​ ៦ល្ងាច​តទៅ។​ ពួកគេ​នឹង​ត្រូវ​ប៉ះ​កីឡាករ​ថៃ​នៅ​ប្រកួត​ដំបូង។​ ម្ចាស់​ជើងឯក​ប្រាក់​លាន​នឹង​ទទួល​បាន​ថវិកា​ ៤លាន​រៀល​ បូក​និង​តម្លៃ​ខ្លួន​ប្រកួត​ដំបូង​ ចំណែក​ជើង​ឯក​រង​ ថវិកា​២លានរៀល​ និង​តម្លៃ​ខ្លួន៕​

វីដេអូ៖

អត្ថបទ៖ នួន ស៊ីណា​