ណាហ្គា មិន​លេង​ទប់​ទេ​ប៉ះ បឹងកេត ជើង​ទី​២ ព្រោះ​មូលហេតុ​នេះ

  • 2018-08-03 02:41:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក មាស ចាន់ណា គ្រូ​បង្វឹក​ណាហ្គាវើល​បង្ហាញ​មហិច្ឆតា​ចង់​បាន​គ្រាប់​បាល់​បន្ថែម​ទៀត សម្រាប់​ជើង​ទី​២ នៃ​ព្រឹត្តិការណ៍ Hun Sen Cup ​ពី​ក្រុម​បឹង​កេត​បើ​ទោះ​ឈ្នះ ២-០ នៅ​​ជើង​ទី​១​កាល​ពី​ពេល​ថ្មី​ៗ​នេះ។

លោក មាស ចាន់ណា

​គ្រូ​បង្វឹក​កម្រិត​ A-License រូប​នេះ​បាន​ឲ្យ​ដឹង​ថា លោក​មិន​​លេង​តាម​របៀប​ការពារ​ឡើយ សម្រាប់​ជើង​ទី​២ ពី​ព្រោះ​ធ្វើ​បែប​នេះ​ហាក់​ដូច​រង់ចាំ​រង​​ឲ្យ​បឹង​កេត​វៃ​ដូច្នេះ​ដែរ។ ក្រុម​របស់​លោក នឹង​លេង​តាម​បែប​ធម្មតា​ៗ ពោល​គឺ​ប្រយុទ្ធ​ធម្មតា​ ដោយ​មិន​មាន​ភាព​ខុស​ប្លែក​ពី​កាល​លេង​ជើង​ទី​១ ពិសេស​លោក​​ចង់​បាន​គ្រាប់​បាល់​បន្ថែម​ទៀត។

លោក​បន្ថែម​ថា លោក​មិន​ចង់​លេង​តាម​បែប​ការពារ​រង់ចាំ​លទ្ធផល​ដល់​ចប់​៩០​នាទី ដោយ​រក្សា​លទ្ធផល​​ឈ្នះ ២-០ ដែល​ជា​គ្រាប់​បាល់​​មក​ពី​ជើង​ទី​១​នោះ​ឡើយ។ លោក​ក៏​មិន​ខ្វល់​ពី​កីឡាករ​ល្អ​ៗ​របស់​បឹង​កេត​មួយ​ចំនួន ដែល​អាច​មក​ជួយ​​ក្រុម​វិញ​​​ក្រោយ​ជា​​ពី​របួស​នោះ​ដែរ ពី​ព្រោះ​លោក​គិត​ថា សមត្ថភាព​កីឡាករ​ខ្មែរ​មិន​មាន​ភាព​ខុស​ប្លែក​គ្នា​ខ្លាំង​។

បឹង​កេត និង​ណាហ្គា នឹង​ធ្វើ​ការ​ប្រកួត​ជើង​ទី​២ នៃ​ព្រឹត្តិការណ៍ Hun Sen Cup 2018 នៅ​ទឹក​ដី​ស្តាត​ចាស់​ដែល​ជា​ទឹក​ដី​របស់​បឹង​កេត​វិញ​ម្ដង​នា​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០១៨៕ ​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​