ស្ងាត់ៗ Barca កាន់​តែ​ខិតជិតទិញ​បាន Arturo Vidal ពី Bayern Munich

  • 2018-08-03 02:32:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Barcelona កំពុង​តែ​ខិត​ជិត​​ទិញ​បាន Arturo Vidal ហើយ បន្ទាប់​ពី​​យល់​ព្រម​តម្លៃ​ជាមួយ​​ក្លឹប​ Bayern Munich កាល​ពី​ពេល​ថ្មី​ៗ​នេះ។

ក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​រដូវ​ក្ដៅ​នេះ Barca បាន​នាំ​ចូល​សមាជិក​ថ្មី​៣​រូប​រួចមក​ហើយ​ ក្នុង​នោះ​មាន Malcom (​ពី Bordeaux តម្លៃ​៤១​លាន​អឺរ៉ូ) , Clement Lenglet (ពី Sevilla តម្លៃ​៣៥​លាន​អឺរ៉ូ) និង Arthur (ពី Grêmio តម្លៃ​៣១​លាន​អឺរ៉ូ)។ ប្រសិន​ទិញ​​កីឡាករឈីលី​ខាង​លើ​​បាន​មែន​ គេ​នឹង​ក្លាយ​ជា​កីឡាករ​ទី​៤ ដែល​មក​ចូល​រួម​នៅ Camp Nou រដូវ​កាល​ថ្មី​​នេះ។

យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ប្រទេស​អេស្ប៉ាញ​បាន​ឲ្យ​ដឹង​ថា ក្លឹប​ទាំង​ពីរ Barca និង Bayern បាន​យល់​ព្រម​​លើ Vidal​ ក្នុង​តម្លៃ​ខ្លួន​​៣០​លាន​អឺរ៉ូ។ សម្រាប់​សាមី​ខ្លួន​ផ្ទាល់ Vidal ក៏​បាន​ព្រមព្រៀង​កិច្ចសន្យា​ផ្ទាល់​ខ្លួន​ជាមួយ Barca ដែរ។ តាម​គម្រោង​កីឡាករ​វយ​៣១​ឆ្នាំ​នឹង​ធ្វើ​ការ​ពិនិត្យ​សុខភាព​នៅ​សប្ដាហ៍​នេះ។

​លោក Ernesto Valverde មិន​សប្បាយ​ចិត្ត​ឡើយ​ ក្រោយ Paulinho ចាកចេញ។ ចាប់​ពី​ពេល​នោះ​មក​លោក​ទាមទារ​ឲ្យ​នាំ​យក​ខ្សែ​បម្រើ​មាន​សមត្ថភាព​មួយ​រូប​មក​ជំនួស​កន្លែង​នេះ ហើយ Vidal​ ជា​កីឡាករ​ស័ក្ដិសម​បំផុត៕ ​

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ