បុរស​ថៃ​ចិត្ត​ស្លុយ​ ​បើក​​មើល​រឿង​​សិច​នៅ​ហាង​ Apple គ្មាន​អើពើ​នរណា

  • 2018-08-03 02:39:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ជនជាតិ​ថៃ​មួយ​រូប​កំពុង​តែ​ល្បី​ល្បាញ​ខ្លាំង​លើ​បណ្ដាញ​សង្គម​ ក្រោយ​ពី​វីដេអូ​នៃ​សកម្មភាព​បើក​រឿង​អាស​អាភាស​មើល​នៅ​ហាង​លក់​ផលិតផល​ Apple ត្រូវ​បាន​បង្ហោះ​ឡើង​កាល​ពី​ម្សិលមិញ។

ក្នុង​វីដេអូ​ថត​បាន​ដោយ​កាមេរ៉ា​សុវត្ថិភាព​ គេ​ឃើញ​ថា​បុរស​ថៃ​នេះ​បាន​​បើក​មើល​វីដេអូ​អាសអាភាស​ដោយ​គ្មាន​ខ្លាច​ក្រែង​នរណា​នៅ​​ហាង​លក់​ផលិតផល​ Appleក្នុង​ផ្សារ​ទំនើប​ Thawikit Supercenter ខេត្ត​ Buriram។ បុរស​រូប​នេះ​បាន​ឈរ​មើល​វីដេអូ​យ៉ាង​ស្ងប់ស្ងៀម​ រហូត​​ដល់​បុគ្គលិក​​មួយ​រូប​ប្រទះ​ឃើញ​ និង​បណ្ដេញ​ចេញ​ពី​ហាង។

​​​​​តាម​ការ​ឲ្យ​ដឹង​ពី​ហាង​មួយ​ចំនួន​នៅ​ក្នុង​ផ្សារ​ទំនើប​ខាង​លើ​ គេ​តែង​ប្រទះ​ឃើញ​បុរស​គ្មាន​អត្តសញ្ញាណ​​​រូប​នេះ​​ប្រព្រឹត្ត​សកម្មភាព​បែប​នេះ​ជា​ញឹកញាប់។​ ​គេ​មិន​ដឹង​ថា​ត្រូវ​ដោះ​ស្រាយ​បែប​ណា​នោះ​ទេ ព្រោះ​​បុរស​រូប​នេះ​​ជា​ភ្ញៀវ​៕

ប្រភព៖ Coconut   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម