សុទ្ធ​តែ​តារា​ៗ​លំដាប់​កំពូល​ នឹង​បង្ហាញ​ខ្លួន​ក្នុង​រឿង "Men In Black” វគ្គ​ថ្មី

  • 2018-08-03 04:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស៊េរី​ភាពយន្ត "Men In Black” បាន​បញ្ចេញ​៣​វគ្គ​រួច​មក​ហើយ​ ដែល​ចូលរួម​សម្ដែង​ពី តារា​សម្ដែង Tommy Lee Jones និង Will Smith។ បន្ទាប់​ពី​ប្រកាស​ថា​នឹង​ផលិត​ភាពយន្ត​នេះ​ឡើង​វិញ ពេល​នេះ​ផលិតកម្ម​ Sony Pictures បាន​ជ្រើសរើស​តារា​ល្បីៗ​ជា​ច្រើន​ ដើម្បី​មក​ចូលរួម​សម្ដែង​រួច​ទៅ​ហើយ។

តារា​សម្ដែង Chris Hemsworth
តារា​សម្ដែង​ Rebecca Ferguson
តារា​សម្ដែង Tessa Thompson

តួអង្គ​២​រូប​ពី​រឿង "Thor: Ragnarok” គឺ​តារា​សម្ដែង Chris Hemsworth និង Tessa Thompson សុទ្ធ​តែ​ជា​តារា​សម្ដែង​ក្នុង​រឿង​ថ្មី​នេះ ដែល​តួអង្គ​ដែល​ត្រូវ​សម្ដែង​គឺ​មិន​ទាន់​ដឹង​នៅ​ឡើយ។ លើស​ពី​នេះ​ទៅ​ទៀត​លោក Liam Neeson ល្បី​ឈ្មោះ​តាម​រយៈ​ការ​សម្ដែង​របស់​លោក​ក្នុង​ភាពយន្ត​ "Taken” និង​តារា​សម្ដែង Rebecca Ferguson ដែល​ទើប​តែ​បង្ហាញ​ខ្លួន​ក្នុង​រឿង "Mission: Impossible – Fallout” ក៏​នឹង​មក​ចូលរួម​សម្ដែង​ផង​ដែរ។

តារា​សម្ដែង Liam Neeson

លោក F. Gary Gary នឹង​ជា​ជម្រើស​សម្រាប់​ដឹក​នាំ​រឿង​នេះ ខណៈ​ដែល​លោក Matt Holloway និង Art Marcum ជា​អ្នក​សរសេរ​សាច់​រឿង។ អ្វី​ដែល​ពិសេស​បំផុត​មួយ​គឺ​លោក Steven Speilberg ដែល​ជា​ផលិតករ​ភាពយន្ត​ល្បី​ឈ្មោះ​ ក៏​ជា​ផលិតករ​សម្រាប់​រឿង​នេះ​ទៀត​ផង។

លោក Tommy Lee Jones និង Will Smith ក្នុង​រឿង​ "Men In Black" វគ្គ​មុន

ភាពយន្ត​នេះ នឹង​គ្រោង​ដាក់​បញ្ចាំង​នៅ​ថ្ងៃ​ទី ១៤ ខែ​មិថុនា​ឆ្នាំ ២០១៩​៕

​​​

ប្រភព៖ Thewrap   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម