ភា សុភក្ត្រា៖ ​នៅ​សល់​៩០​នាទី​ទៀត ​ទើប​ដឹង​ស​ខ្មៅ​ជាមួយ ​ស្វាយ​រៀង

  • 2018-08-03 06:49:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ភា សុភក្ត្រា ​គ្រូ​បង្វឹក​ក្រុម​ក្រសួង​ការពារ​ជាតិ​ថា​ការ​ប្រកួត​ជាមួយ​ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ​នៅ​ពាន​រង្វាន់ Hun Sen Cup 2018 ​នេះ​មិន​ទាន់​បញ្ចប់​នោះ​ទេ ​នៅ​សល់​៩០​នាទី​ទៀត ​ទើប​ដឹង​នរណា​ឈ្នះ។

លោក ភា សុភក្ត្រា

នៅ​ជើង​ទី​១ ​ពាន​រង្វាន់ Hun Sen Cup ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​នា​កីឡដ្ឋាន​ស្ដាត​​ចាស់ ​ក្រុម​ម្ចាស់​ផ្ទះ​បាន​ចាញ់​ក្រុម​ភ្ញៀវ​ក្នុង​លទ្ធផល ១-២ ​ដែល​គ្រា​នោះ ​លោក ភា សុភក្ត្រា ​យល់​ថា​ក្រុម​របស់​លោក​ក៏​មាន​ឱកាស​ច្រើន​ដែរ ប៉ុន្តែ​ធ្វើ​មិន​សម្រេច។ ​ស្រប​ពេល​ដែល​ជើង​ទី​២ ​នៅ​ទឹក​ដី​ស្វាយ​រៀង​វិញ ​លោក​រំពឹង​ថា​ក្រុម​ទាំង​មូល​នឹង​ត​ស៊ូ​បន្ថែម​ទៀត ​ព្រោះ​ថា​លទ្ធផល​ចាញ់​ជើង​ទី​១ ​នឹង​ធ្វើ​ឱ្យ​ក្រុម​លេង​បាន​ល្អ​នៅ​ជើង​ទី​២។

គ្រូ​បង្វឹក​ដែល​ជា​អតីត​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​ខាង​លើ​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ​ចាញ់​នៅ​ជើង​ទី​១ ​គឺ​ជា​ការ​ចាញ់​៩០​នាទី​ប៉ុណ្ណោះ ​ព្រោះ​ថា​ការ​ប្រកួត​ពាន​រង្វាន់​នេះ​លេង​២​ជើង។ ដូច្នេះ​ក្រុម​ក្រសួង​ការពារ​ជាតិ ​នៅ​មាន​ឱកាស​៩០​នាទី​ទៀត ​ដើម្បី​លេង​ជាមួយ​ក្រុម​ស្វាយ​រៀង ​យក​ចាញ់​ឈ្នះ ​ឡើង​វគ្គ​បន្ដ។ ដោយ​ការ​ប្រកួត​នោះ នឹង​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន​ខេត្ត​ស្វាយ​រៀង ​នា​ថ្ងៃ​ពុធ​សប្ដាហ៍​ក្រោយ​នេះ៕

អត្ថបទ៖ មុន្នីរម្យ