ស្រីម៉ុច បង្ហើបអារម្មណ៍ពិតទាក់ទងរូបសម្រស់ និងភាពសិចស៊ី (មានវីដេអូ​)

  • 2018-08-07 07:11:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូច​ដែល​ធ្លាប់​ដឹង​ខ្លះ​ៗ​ហើយ​អំពីអតីត​តារា​ស​ម្តែ​ង​ជាប់​ងារ​ដូន​កា​កី​ អ្នក​នាង​ ស្រី​ម៉ុច​ ទាក់​ទង​ទៅ​នឹង​ការ​ស​ម្តែង​ រូប​សម្រស់ និងការដែលចូលចិត្តតុបតែងខ្លួបបែបស៊ិចស៊ី​។ ​អតីត​តារា​រូបនេះ​មាន​វ័យ​៣៨​ឆ្នាំទៅហើយ ​ជាវ័យមួយដែលមនុស្សស្រីកំពុងតែជួបបញ្ហាជាមួយរូបរាងកាយក៏ដូចជាសម្រស់ តែរឿងទាំងអស់នេះហាក់មិនមែនជាឧបសគ្គសម្រាប់អតីតតារារូបនេះឡើយ ព្រោះពិតជាពូកែថែទាំសម្រស់ឲ្យនៅតែមើលទៅក្មេង និងស្រស់ស្អាតហើយសិចស៊ីដដែល។

អតីតតារាសម្តែងវ័យក្បែរ៤០ប្លាយរូបនេះបានបញ្ជាក់ច្បាស់ៗមកកាន់​ Sabay ទាក់ទងទៅនឹងការងារសិល្បៈនិងការងារផ្ទាល់ខ្លួនមួយចំនួនថា អ្នកនាងបានផ្តាច់ចេញពីសិល្បៈជាច្រើនឆ្នាំមកហើយ ដោយត្រូវទៅរស់នៅជាមួយស្វាមី​ និងកូនៗនៅប្រទេសសិង្ហបុរី។ "ចាស​ ការ​ពិត​ខ្ញុំ​ផ្តាច់​ខ្លួន​ពី​សិល្បៈ​ហើយ ព្រោះ​ខ្ញុំ​ត្រូវ​ទៅ​រស់​នៅ​ជាមួយ​ប្តី​ និង​កូន​ប្រុស​ស្រី៣​នាក់​នៅ​ឯ​ប្រទេស​សិង្ហបុរី ហើយ​រាល់ថ្ងៃ​គឺខ្ញុំ​ជា​ស្ត្រី​មេ​ផ្ទះ​ធម្មតា​ម្នាក់​ អត់មាន​ធ្វើ​អីទេ"។

ត្បិតបានផ្តាច់ខ្លួនពីសិល្បៈទៅហើយក្តី តែអ្នកម្តាយកូន៣រូបនេះនៅតែមានចំណូលចិត្តស្លៀកពាក់សិចស៊ីដដែល រីឯសម្រស់វិញវ័យជាងវ័យទៅទៀត។

លើសពីនេះអតីតតារារូបនេះបានបន្ថែមពីគន្លឹះនៃការថែទាំនិងចំណង់ចំណូលចិត្តគឹគាត់ពិតជា​ស្រលាញ់​រូបរាង​ ភាពស៊ិចស៊ីនិង​សម្រស់​ខ្លាំង​ណាស់​ធម្មតា​ទោះបី​ជាយើង​មាន​គ្រួសារ​ក៏​ដោយ​យើង​មិន​អាចប​ណ្តោយ​ខ្លួន​ឲ្យ​ដូច​ស្លឹក​ឈើជ្រុះ​តាមពេលវេលាមកនោះ​ទេ"ម្យ៉ាង​យើង​មាន​កូន​៣​ទៀត​ភាព​ចាស់​នឹង​មក​លឿន​ណាស់​ ហើយ​ម្យ៉ាង​ខ្ញុំ​ស្រលាញ់​ខ្លួន​​ ស្រលាញ់​រាង​ពិសេស​អា​រឿង​ស៊ិច​ស៊ី​ហ្នឹង​មួយ​គឺមិនអាច​បណ្តោយ​ខ្លួន​ហ្មងហើយ​យើង​មិនអាច​គិត​ថា​ខ្លួន​យើង​ស្អាតវា​នៅ​ដដែល​នោះ​ទេខ្ញុំ​ទទួល​ស្គាល់​ការប្រើ​វីតាមីនជំនួយ​រូបរាង​និង​មុខ​មាត់គឺមានហើយខ្ញុំ​មាន​ការ​កែកុន​ផ្នែក​សម្រស់​ច្រើនដែរ​ ។ចុងក្រោយ​អ្វី​ដែល​អតីតតារា​បាន​ផ្តាំ​ផ្ញើរ​ដល់​បង​ៗស្ត្រី​ថា​កុំ​ចាំ​ដល់​ច្រើ​ន​ពេក​ពិបាក​ធ្វើ​ការ​កែ​លំអ​ខ្លួន​គួរ​តែ​ធ្វើ​វា​សន្សឺម​ៗ​ក្នុង​ការថែទាំ​​ប្រយ័ត្នមាន​លុយ​ច្រើន​ហើយ​ធ្វើ​អត់បានទៀត៕

ចង់​ដឹង​ការ​បក​ស្រាយ​ច្បាស់​យ៉ាង​ណា​មើល​វីដេអូ​ខាងក្រោម៖

អត្ថបទ៖ សិរីរត្នន៍