ភ្ញាក់ផ្អើល​ សម្រស់​សាន់​ឆាយ ២០១៨ មុននិងក្រោយ Photoshop ខុស​គ្នា​ខ្លាំង​

  • 2018-08-03 10:16:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តួ​សាន់​ឆាយ ២០១៨ តារា​សម្ដែង Shen Yue កំពុង​ទទួល​បាន​ភាព​ល្បីល្បាញ​ខ្លាំង​ជាមួយ​​នឹង​រូបរាង​ដ៏​តូច​ច្រឡឹង និង​មុខ​មាត់​គួរ​ឲ្យ​ស្រឡាញ់​របស់​នាង។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ តាម​រូបភាព​ប៉ុន្មាន​សន្លឹក​ដែល​បាន​ចែកចាយ​ពាស​ពេញ​បណ្ដាញ​សង្គម​ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មាន​ការ​ភ្ញាក់ផ្អើល ខណៈ​រូបភាព​ទាំង​នោះ​​ជា​រូបភាព​ធម្មជាតិ ដោយ​មិន​បាន​កែប្រែ​ដោយ​ប្រើប្រាស់​ជំនួយ​ពី​កម្មវិធី​អ្វី​ទាំង​អស់ បាន​បង្ហាញ​ពី​សម្រស់​ពិត​ប្រាកដ​របស់​តារា​សម្ដែង Shen Yue មាន​សភាព​ខុស​គ្នា​ទៅ​នឹង​រូបភាព​ដែល​ចែក​ចាយ​ពាសពេញ​បណ្ដាញ​​សង្គម​រាល់​ដង។

រូបភាព​ទាំង​នោះ បាន​​បង្ហាញ​ពី​មុខមាត់​​របស់​តារា​សម្ដែង​ស្រី​រូប​នេះ ហាក់​ដូច​ប៉ោង​ធំ មិន​មាន​លក្ខណៈ​តូច​ដូច​ជា​រូប​ដែល​បាន​កែ​ប្រែ​ទូទៅ​នោះ​ទេ៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ អន សុភក្ត្រា