Samsung ច្រឡំ​បង្ហោះ​វីដេអូ​ផ្លូវ​ការ​ផ្សាយ​ពី​ Galaxy Note9

  • 2018-08-03 07:23:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណនី​ YouTube របស់​​ Samsung ប្រចាំ​ប្រទេស​នូវែលហ្សេឡង់​បាន​បង្ហោះ​វីដេអូ​ថ្មី​មួយ​មាន​ប្រើ​ចំណង​ជើង​ប្លែក​ ដែល​ជា​វីដេអូ​​ផ្លូវ​ការ​ផ្សព្វផ្សាយ​ពី​ Galaxy Note9។

តាម​រយៈ​ចំណង​ជើង​ប្លែក​នេះ​ គេ​ដឹង​ភ្លាម​ថា​នេះ​ជា​កំហុស​បច្ចេកទេស​មួយ​របស់​ Samsung។ ក្នុង​វីដេអូ​មាន​បង្ហាញ​ពី​រូបរាង​ទាំង​ស្រុង​របស់​ Galaxy Note9 និង​មាន​និយាយ​ពី​ចំណុច​ពិសេស​ថ្មីៗ​ដូច​ជា​ប៊ិច​ថ្មី​សមត្ថភាព​ខ្លាំង​ជាង​មុន, ថ្ម​​អាច​ប្រើ​ប្រាស់​បាន​យូរ​ជាង​មុន និង អាច​ទ្រាំទ្រ​នឹង​មេមូរី​កាត​ទំហំ​ដល់​ ១ TB។

ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ​មុន​នឹង​ Samsung ដក​ចេញ​ពី​ YouTube ៖​​

ប្រភព៖ Sammobile   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម