រំភើប​ទេ! ភាពយន្ត​ហូលីវូដ​ដំបូង​របស់ CL ជិត​ដាក់​បញ្ចាំង​ហើយ!

  • 2018-08-03 10:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ខែ​មករា​ អតីត​មេក្រុម​ 2NE1 បាន​ប្រកាស​រួច​ម្ដង​ហើយ​ថា​ ខ្លួន​កំពុង​តែ​ប្រឡូក​ចូល​វិស័យ​សម្ដែង​ជា​លើក​ដំបូង​ នៅ​ហូលីវូដ​ដោយ​សម្ដែង​ជាមួយ​សុទ្ធ​តែ​តារា​ល្បីៗ។ ភាពយន្ត​នោះ​មាន​ចំណង​ជើង​ថា "Mile 22” ដែល​មាន​ការ​ចូលរួម​សម្ដែង​ដោយ​តារា​លំដាប់ៗ​កំពូល​ដូច​ជា Mark Wahlberg, Ronda Rousey និង John Malkovich ជា​ដើម។

ភាពយន្ត​នេះ​នឹង​គ្រោង​ដាក់​បញ្ចាំង​នៅ​សហរដ្ឋ​អាមេរិក​ នៅ​ថ្ងៃ​ទី ១៧​ខែ​សីហា​ឆ្នាំ ២០១៨​នេះ​ហើយ។ កាល​ពី​ម្សិល​មិញ​នេះ CL បាន​ប្រើ​ប្រាស់​បណ្ដាញ​សង្គម Instagram ដើម្បី​បង្ហោះ​វីដេអូ​ខ្លី​មួយ និង​រូប​ភាព​បង្ហាញ​ពី​សកម្មភាព​នាង​នៅ​ក្នុង​ភាពយន្ត។ CL សម្ដែង​ជា​ភ្នាក់​ងារ​ស៊ើប​អង្កេត​ម្នាក់ ឬ​មាន​ឈ្មោះ​ហៅ​ក្រៅ​ថា “Overwatch”​ ក្នុង​វីដេអូឃ្លីប​ខ្លី​នោះ​ CL បាន​និយាយ​ថា​ "I'm going to light these motherf*ckers up” មាន​ន័យ​ថា​ "ខ្ញុំ​នឹង​បំផ្ទុះ​ពួក​ចង្រៃ​ទាំង​នោះ​ឲ្យ​អស់។"

នេះ​គឺ​ជា​លើក​ដំបូង​បំផុត​ដែល CL មាន​ឱកាស​សម្ដែង​ក្នុង​ភាពយន្ត​ខ្នាត​ធំ​បែប​នេះ ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជា​ច្រើន​អន្ទះសារ​រង​ចាំ​ទស្សនា​។

បើ​ចង់​ដឹង​ច្បាស់​ទស្សនា​វីដេអូ​ខាង​ក្រោម៖

A post shared by CL (@chaelincl) on

អត្ថបទ៖ ធារ៉ូ