បែក​ពោះ​ហើយ! ហាង​អាហារ​ស្ទើរ​ពេញ​ផ្សារ​​ទំនើប​សូរិយា ​នាំគ្នា​បញ្ចុះ​តម្លៃ​អស់​ស្ទះ សប្ដាហ៍​ក្រោយ​នេះ​

  • 2018-08-04 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​អបអរសាទរ​ខួប ១៥ ឆ្នាំ របស់​ផ្សារ​ទំនើប Sorya Center Point ភោជនីយដ្ឋាន​ល្បីៗ​ស្ទើរតែ​ទាំងអស់​នៅ​ក្នុង​នោះ ​នឹង​​ត្រៀម​ផ្តល់​ជូន​ការ​បញ្ចុះ​តម្លៃ​​យ៉ាង​សម្បើម នៅ​ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០១៨ នេះ។

ហាង​ទាំង​អស់​នោះ មាន​ដូចជា៖​

  • The Pizza Companyនឹង​ផ្តល់​ជូន​នៃ​ការ​ទិញ Pizza ១ ថែម ១​
  • ការ៉េមSwensen's នឹង​ផ្ដល់​ជូន​នៃ​ការ​ទិញ ១​ស្កូ​ប ថែម ១​ស្កូ​ប​
  • ការ៉េម Dairy Queen នឹង​ផ្ដល់​ជូន​នៃ​ការ​ទិញ ហ​ត​ដក ១ ថែម នំ​១​
  • Bar B Q Plaza នឹង​ផ្ដល់​ជូន​ប័ណ្ណ​សាច់ប្រាក់ ១០​ដុល្លារ ចំនួន ២០​រ​ង្វាន់​
  • TREASURES OF CAMBODIA នឹង​ផ្ទល់​ជូន​ការ​បញ្ចុះ​តម្លៃ ១៥% រាល់​ការ​ទិញ​ផលិតផល​ខ្មែរ ធ្វើ​ដោយ ដៃ​ទាំងអស់​
  • អាហារ​ដ្ឋា​ន​ម្ហូប​ខ្មែរ ស្ថិតនៅ​ជាន់ទី​៤ នឹង​ផ្ដល់​ជូន ១៥% បន្ថែម​ទៀត​រាល់ពេល​ប្តូរ​ប័ណ្ណ សាច់ប្រាក់

មិន​ត្រឹមតែ​ប៉ុណ្ណោះ អ្នក​អាច​ចូលរួម​លេង​​កម្សាន្ត​ ដើម្បី​ឈ្នះរ​ង្វាន់​ជាច្រើន​សន្ធឹកសន្ធាប់ ពេញ​មួយថ្ងៃ ជាមួយ​កម្មវិធី​ពិសេស​ដូចជា​៖

  • ការ​ប្រកួតប្រជែង​​ញ៉ាំ​ Pizza និង HotDog​
  • ការ​បង្ហាត់​ធ្វើ​ការ៉េម​
  • ការ​បង្ហាញ​ធ្វើ​គំនូរ​ពី​ខ្សាច់
  • ការ​គូរ​រូប​ពិត​របស់​អ្នក​
  • ការ​បង្រៀន​ចាក់​អំបោះ​វត្ថុ​អនុស្សាវរីយ៍

​ការ​ប្រកួតប្រជែង​​​ញ៉ាំ​ Pizza នឹង​ស្វែង​រក​អ្នកឈ្នះ​ចំនួន ៣​នាក់ ដោយ​ផ្តល់​ជូន​ប័ណ្ណ​ជា​សាច់ប្រាក់​ម្នាក់ ១០​ដុល្លារ និង​ការ​ប្រកួតប្រជែង​ញ៉ាំ HotDog នឹង​ស្វែង​រក​អ្នកឈ្នះ​ចំនួន ៣​នាក់ ដោយ​ផ្តល់​ជូន​ប័ណ្ណ​សាច់ប្រាក់​ម្នាក់ ៥​ដុល្លារ​។​

កុំភ្លេច​ណា នាំ​មនុស្ស​ជា​ទី​ស្រលាញ់​របស់​អ្នក​មក​ផ្សារ​ទំនើប​ Sorya Center Pointនៅ​ថ្ងៃទី​១៥ ​សីហា ឆ្នាំ​២០១៨​នេះ​ ញ៉ាំ​ឲ្យ​​បែក​ពោះ​ម្តង​!​

ព័ត៌មាន​បន្ថែម៖ លេខ​ទូរសព្ទ៖ ០៧០ ៨៨៨ ០៧៩​ ​Facebook Page៖ SORYA Center Point

អត្ថបទ៖ សុខណា