ឆ្នាំ​ដែល​អង់គ្លេស​ឈ្នះ World Cup ដំបូង​បំផុត ក៏​ជា​ឆ្នាំ​ដែល​កម្ពុជា​ឈ្នះ​ធំ​ក្នុង​ប្រកួត​អន្តរជាតិ

  • 2018-08-03 13:13:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ឆ្នាំ ១៩៦៦ គឺ​ជា​ឆ្នាំ​ដែល​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ធ្វើ​បាន​សម្រេច​ក្នុង​ការ​ឈ្នះ World Cup។ ដោយ​ឡែក​ ក្នុង​ឆ្នាំ​នោះ​ដែរ ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ក៏​បាន​បង្កើត​ព្រឹត្តិការណ៍​មួយ​គួរ​ឲ្យ​ចាប់​អារម្មណ៍​​ផង​ដែរ​គឺ​លេង​បាន​ឈ្នះ​ច្រើន​គ្រាប់​ក្នុង​ប្រកួត​អន្តរជាតិ​មួយ។

អង់គ្លេសឈ្នះ World Cup ឆ្នាំ ១៩៦៦

កាល​ពី​ឆ្នាំ ១៩៦៦ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្នុង​ប្រកួត​អន្តរជាតិ​ក្នុង​ក្របខ័ណ្ឌ​មិត្តភាព ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បាន​យក​ឈ្នះ​ក្រុម​យេមែន​ខាង​ជើង​ (ប្រទេស​មួយ​ស្ថិត​នៅ​តំបន់​មជ្ឈិមបូព៌ា) ក្នុង​លទ្ធផល ៨-០ ដែល​ជា​កំណត់​ត្រា​ឈ្នះ​ដ៏​ធំ​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ខ្លួន។

សូម​បញ្ជាក់​ផង​ដែរ​ថា កម្ពុជា​បាន​បង្កើត​ក្រុម​បាល់ទាត់ជម្រើស​ជាតិ​កាល​ពី​ឆ្នាំ ១៩៣៣ និង​បាន​ចូល​ជា​សមាជិក FIFA នៅ​ឆ្នាំ ១៩៥៤៕

ប្រភព៖ footballdatabase   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម