ផ្ដួល Apple បានហើយ Huawei ចង់​ឡើង​លើ Samsung នៅ​ចុង​ឆ្នាំ ២០១៩

  • 2018-08-04 02:10:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​ផ្ដួល​ Apple បាន​សម្រេច​ Huawei បាន​ប្រកាស​ពី​មហិច្ឆតា​​បន្ទាប់របស់​ខ្លួន​ដោយ​ចង់​ឡើង​ពី​លើ​ Samsung ឲ្យ​បាន​នៅ​​ត្រឹមត្រីមាស​ទី ៤ ឆ្នាំ ២០១៩។ នេះ​បើ​តាម​ការ​​លើក​ឡើង​របស់​លោក Richard Yu ប្រធាន​ផ្នែកអតិថិជននៃក្រុមហ៊ុន Huawei។

ផ្អែកតាមលោក Richard បាន​ឲ្យ​ដឹង​ថា​ Huawei ចង់កាន់កាប់ទីផ្សារ​ស្មាតហ្វូន​ទូទាំង​សកល​ឲ្យ​បាន​ជាង​ ២០% ខណៈ​ដែល​នៅ​ត្រីមាស​ទី​ ២ ឆ្នាំ ២០១៨ ក្រុមហ៊ុននេះមាន​ទីផ្សារចំនួន​ ១៥%។ Samsung ឯណោះ​វិញ​បច្ចុប្បន្ន​កាន់​កាប់​ទីផ្សារ​ស្មាតហ្វូន​ជាង​ ២០%។

គួរ​ដឹង​ថា​កាល​ពី​ឆ្នាំ ២០១៦ ក្រុមហ៊ុន Huawei ធ្លាប់​បាន​និយាយ​ថា​នឹង​យក​ឈ្នះ​ Apple ឲ្យ​បាន​នៅ​​ក្នុង​រយៈពេល ២ ឆ្នាំ​ទៀត ហើយ​អ្វីៗ​ពិត​ជា​សម្រេច​ដូច​ការ​រំពឹង​ទុក​មែន៕

ប្រភព៖ Androidauthority   ប្រែ​សម្រួល៖ សុខហេង