ផ្លូវការ៖ Barca ឈាន​ដល់​កិច្ច​ព្រមព្រៀង​យក Vidal មក​​ Camp Nou ហើយ

  • 2018-08-04 02:27:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Barcelona ​បាន​ធ្វើ​ការ​យល់​ព្រម​ជាមួយ Bayern Munich ហើយ ក្នុង​ការ​ចុះ​កុងត្រា​យក​ខ្សែ​បម្រើ​ Arturo Vidal  ដោយ​ផ្ដល់​កិច្ចសន្យា​រយៈពេល​៣​ឆ្នាំ តែ​តម្លៃ​ខ្លួន​មិន​​បាន​បង្ហាញ​ទេ។

Vidal វ័យ​៣១​ឆ្នាំ​នឹង​ធ្វើ​ការ​ពិនិត្យ​សុខភាព​​ជាមួយ​ក្លឹប​ជើង​ឯក​​អេស្ប៉ាញ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត។ ត្បិត​ក្លឹប​ទាំង​ពីរ​មិន​បញ្ចេញ​តម្លៃ​ខ្លួន តែ​​តាម​ប្រភព​សារព័ត៌មាន​​​​ផ្សេង​ៗ​​​​ទម្លាយ​ថា​អាច​២៥​លាន​អឺរ៉ូ។ ​​ កីឡាករ​ឈីលី​រូប​​នេះ​បាន​​មក​ដល់ Bayern Munich ក្រោយ​ផ្លាស់​ពី Juventus កាល​ពី​ឆ្នាំ​២០១៥ និង​ឈ្នះ​ពាន Bundesliga ​៣​រដូវ​កាល​ជាប់​គ្នា​ក្នុង​ដឹក​ដី​អាល្លឺម៉ង់។

Barca បាន​​ចេញ​សេចក្ដី​ប្រកាស​ថា រយៈពេល​ដ៏​ខ្លី​ខាង​មុន​ពួក​គេ​នឹង​​បញ្ជាក់​គ្រប់គ្នា​ពី​ការ​មក​ដល់​និង​ពេលវេលា​បង្ហាញ​ខ្លួន​របស់​កីឡាករ​ជា​ផ្លូវការ។ ឯ Bayern ក៏​ប្រកាស​លើ​បណ្ដាញ​សង្គម​ថា Vidal នឹង​ចាកចេញ​ទៅ Barcelona។

អំឡុង​ពេល​នៅ​ជាមួយ Bayern ក្រៅ​ពី​ឈ្នះ Bundesliga ខ្សែ​បម្រើ​ល្អ​រូប​នេះ​ក៏​ធ្លាប់​ឈ្នះ​ពាន German Cup ២ដង និង German Super Cup ២​ដង​ផង​ដែរ។ គេ​ក៏​ធ្លាប់​ជួយ Juventus ឈ្នះ​​ពាន Serie A  ​៤​ដង ក្នុង​រយៈពេល​៤​​រដូវ​កាល​នៅ​ទី​នោះ ក្រោយ​ផ្ទេរ​ពី Bayer Leverkusen នៅ​ឆ្នាំ​២០១១៕ ​

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម