ប្រទះ​ឃើញ​អនុស្សាវរីយ៍​តារា​ល្បី​ៗ​ជំនាន់​សាធារណរដ្ឋ​ជា​ច្រើន ចូល​រួម​មហោស្រព​ភាពយន្ត​អន្តរជាតិ

  • 2018-08-04 02:36:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​សម័យ​សាធារណរដ្ឋ មាន​សិល្បករ​ល្បី​ៗ​ឈ្មោះ​ជា​ច្រើន ដែល​ជា​ផ្នែក​មួយ​នៃ​ភាព​រស់រវើក​របស់​វិស័យ​សិល្បៈ​របស់​ខ្មែរ។ វីរសិល្បករ​យើង​សម័យ​នោះ មាន​ដូច​ជា គង់ សំអឿន ជា យុទ្ធថន វិជ្ជរ៉ា ដានី ហ៊ុយ សាន់ ជា​ដើម សុទ្ធ​ជា​បុគ្គល​ល្បី​ៗ​ឈ្មោះ​បំផុត​នា​សម័យ​នោះ។

យ៉ាង​ណា យើង​បាន​ចាក​ចេញ​ពី​អតីតកាល​នោះ​រាប់​ទសវត្សរ៍​មក​ហើយ ដោយ​បាន​ត្រឹម​ចាំ​ឈ្មោះ​វីរៈ​សិល្បករ​ទាំង​នោះ​ប៉ុណ្ណោះ។ ប៉ុន្តែ​នៅ​ថ្ងៃ​នេះ មាន​កម្រង​រូប​អនុស្សាវរីយ​ជា​ច្រើន​របស់​ពួក​គេ ត្រូវ​បាន​គណនី​ហ្វេសប៊ុក​មួយ Sophanby Sophan ចែកចាយ​ទុក​ជា​ការ​រំលឹក​អនុស្សាវរីយ៍​ជាមួយ​រៀម​ច្បង។

រូបភាព​ទាំង​នោះ គណនី​ហ្វេសប៊ុក​ខាង​លើ បាន​ពិពណ៌នា​ថា ជា​រូប​ភាព​ស្ដី​ពី​ការ​ចូល​រួម​របស់ ​តារា​ភាពយន្ត​ខ្មែរ​សម័យ​សាធារណរដ្ឋ ក្នុង​ចូល​រួម​មហោស្រប​ភាពយន្ត​អន្តរជាតិ​នៅ​ប្រទេស​ថៃ និង​សិង្ហបុរី។ តោះ...ទស្សនា​ទាំង​អស់​គ្នា!!!

(រាប់​ពី​ឆ្វេង) គង់ សំអឿន លី យូស្រ៊ាង ជា យុទ្ធថន និង គង់ សំអាត
(រាប់​ពី​ឆ្វេង)ទី​១មិន​ស្គាល់​ឈ្មោះ ទី​២ សោម វ៉ាន់សូដានី ទី​៣ ឈូក រ័ត្ន ទី​៤ លី យូស្រ៊ាង
(រាប់​ពី​ឆ្វេង) ហ៊ុយ សាន់ និង សាក សាគុយនី
(រាប់​ពី​ឆ្វេង) ហ៊ុយ សាន់ ទិត្យ វិជ្ជរ៉ាដានី និង ជិន ស៊ីណាត
(រាប់​ពី​ឆ្វេង) វណ្ណ វណ្ណៈ ព្រួញ មាស ម៉ុង ដូលីន និង ម៉ាប់ ណូយ៉ា
(រាប់​ពី​ស្ដាំ) ហ៊ុយ សាន់ ម៉ា យ៉ាសិទ្ធ និង​ព្រួញ មាស(រូបភាព​រក្សា​ទុក​ដោយ៖ លោក​ស្រី ហ៊ុយ សាន់ ចែក​ចាយ​បន្ត​ដោយ Sophanby Sophan)

អត្ថបទ៖ ទារិកា