McGregor ​ត្រលប់​ចូល​សង្វៀន ​UFC ជា​ថ្មី ដើម្បី​វាយ​យក​ខ្សែ​ក្រវាត់​ខ្លួន​មក​វិញ

  • 2018-08-04 02:58:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថាប័ន UFC បាន​ប្រកាស​កាល​ពី​ម្សិលមិញ​ថា Conor McGregor នឹង​ធ្វើ​ការ​ត្រលប់​មក​សង្វៀន​ក្នុង​ទ្រុង​​ម្ដង​ទៀត បន្ទាប់​ពី​​ខាន​ឡើង​ប្រកួត​ជិត​២​ឆ្នាំ ដោយ​ត្រូវ​ប៉ះ​ជាមួយ​កីឡាកររុស្សី Khabib Nurmagomedov។

McGregor ត្រូវ​វាយ​គូ​ឯក​ក្នុង​កម្មវិធី UFC 229 ជាមួយ​ម្ចាស់​ជើង​ឯក Khabib Nurmagomedov ដើម្បី​ដណ្ដើម​យក​ខ្សែ​ក្រវាត់​ប្រភេទ​ទម្ងន់ Lightweight ដែល​រៀបចំ​នៅ​ថ្ងៃ​ទី ៦ ខែ តុលា ឆ្នាំ ២០១៨​ ក្នុង​ទីក្រុង Las Vegas សហរដ្ឋអាមេរិក។

នេះ​គឺ​ជា​ការ​បង្ហាញ​ខ្លួន​របស់ McGregor លើក​ដំបូង​ចាប់​តាំង​ពី​ថ្ងៃ​ទី ១២ ខែ​ វិច្ឆិកា ឆ្នាំ ២០១៦ ពេល​ដែល​គេ​វាយ​យក​ឈ្នះ Eddie Alvarez ដណ្ដើម​បាន​ខ្សែ​ក្រវាត់ Lightweight និង​ក្លាយ​​ជា​ម្ចាស់​ខ្សែ​ក្រវាត់​២​ប្រភេទ​ទម្ងន់ Lightweight និង Featherweight។ យ៉ាងណាមិញ អ្នក​លេង​គុន​ចម្រុះ​វ័យ​៣០​ក៏​បាត់​បង់​ខ្សែ​ក្រវាត់​ទាំង​ពីរ​វិញ​ ក្រោយ​ចាកឆ្ងាយ​ពី​សង្វៀន MMA យូរ​ពេក៕

Khabib Nurmagomedov

ប្រភព៖ mmafighting   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ