វត្តមាននៅព្រលានយន្តហោះថ្ងៃតែ១ តារាកូរ៉េ​ទាំងនេះ​ធ្វើ​ឲ្យ​អ៊ីនធឺណិតជ្រួលច្របល់មិនធម្មតា

  • 2018-08-04 03:19:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី​ ០៣​ ខែ​សីហា​ ឆ្នាំ ២០១៨​ អ្នក​គាំទ្រ​ពិត​ជា​ភ្ញាក់​ផ្អើល​ឥត​ឧបមា​ពេល​ឃើញ​រូបរាង​ តារា​ស្រី​ ៣​រូប​កំពុង​ល្បី​ពេញ​វិស័យ​សិល្បៈ​ បង្ហាញ​ខ្លួន​ជាមួយ​រូបរាង​ប្លែក​ពី​សព្វ​ដង នៅ​ព្រលាន​យន្ត​ហោះ។ តារា​ស្រី​ទាំង​ ៣​នោះ​រូមមាន៖ Park Min Young, CL និង​ YoonA។

សម្រាប់​វត្តមាន​តារាសម្ដែង​ Park min Young នៅ​ថ្ងៃ​ម្សិលមិញ​ ពិត​ជា​ទាក់​ចំណាប់​អារម្មណ៍​មហាជន​ជា​ច្រើន​ ព្រោះ​នេះ​ជា​លើក​ទី​ ១​ហើយ​ដែល​នាង​បង្ហាញ​ខ្លួន​ បន្ទាប់​ពី​ផ្ទុះ​ព័ត៌មាន​ស្នេហា​ជាមួយ​ដៃគូ​សម្ដែង​ Park Seo Joon។

CL ឯណេះ​វិញ​រឹត​តែ​ធ្វើ​ឲ្យ​គ្រប់​គ្នា​ភ្ញាក់​ទៀត​ ដោយសារ​បច្ចុប្បន្ន​នាង​ធាត់​ជាង​មុន​ដាច់។ អ្នក​គាំទ្រ​មួយ​ចំនួន​នាំ​គ្នា​ លាន់​មាត់​ដូចៗគ្នា​ថា​ ស្ទើរ​មិន​ ជឿ​នឹង​ភ្នែក​ថា​ជា​ CL ព្រោះ​នាងរីកមាឌ​គួរ​ឲ្យ​កត់​សម្គាល់។

ងាក​ចូល​ YoonA សមាជិក​ក្រុម​ Girls' Generation ម្ដង បាន​បង្ក​ឲ្យ​អ្នក​បាន​ឃើញ​រូបរាង​របស់​នាង​ មាន​ការ​ងឿង​ឆ្ងល់​ ព្រោះ​ឃើញ​លេច​ចេញ​ក្បាល​ពោះ។ ប៉ុន្តែ​ ក៏​ដោយសារ​នាង​ស្លៀក​រ៉ូប​​ប៉ោង​ ដូចនេះ​ វា​ងាយ​នឹង​ប៉ើង​ ដោយសារ​កម្លាំង​ខ្យល់​ ទើប​មើល​ទៅ​ប្រៀប​ដូច​ YoonA ដុះ​ក្បាល​ពោះ៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម