តារាម៉ូដែល ខ្មែរបារាំងម្នាក់នេះ កំពុងមានទីផ្សារក្នុងវិស័យសិល្បៈសម្ដែង

  • 2018-08-04 03:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងរយៈពេលដ៏ខ្លីមួយរយៈនេះតារាម៉ូដែល ខ្មែរបារាំង ដ៏ស្រស់ស្អាតម្នាក់ កញ្ញា Malia កំពុងមាន​ប្រជាប្រិយ និងឱកាសបង្ហាញ​ទេពកោសល្យសម្ដែង សម្រស់ពិតពិធម្មជាតិ ដែលធ្វើឱ្យ​ទាំងអ្នកថតរូប ហ្វេសិន និងផលិតករភាពយន្ត ពេញចិត្តចង់បានតារាស្រីវ័យក្មេងរូបនេះមក​ថតក្នុងការងាររបស់ខ្លួន។

កញ្ញា Malia

ភាពស្រស់ស្អាតទាំងអស់នេះ ត្រូវបានកញ្ញា Malia និយាយក្នុង IG របស់ខ្លួនថា៖ «ភាពស្រស់ស្អាតអាចកើតឡើងបានដោយសារអ្នកព្រមទទួលស្គាល់អ្វីជាខ្លួនអ្នក»។ ជាមួយនឹងភាពស្វាហាប់នឹងការងារ មានជំនឿចិត្តលើរូបរាងកាយ ចំណេះដឹងផ្ទាល់ខ្លួនរបស់អ្នក ជាអ្វីដែលអ្នកដទៃកោតសរសើរ និងឱ្យតម្លៃ ហើយការងារក៏កើតឡើងតាមភាពវិជ្ជមានទាំងនេះដែរ។

កញ្ញា Malia

ថ្មីៗ កញ្ញា Malia ក៏ទើបតែបញ្ចប់ការងារថតវីដេអូ បទចម្រៀងឱ្យខាងផលិតកម្ម ហង្សមាស នេះបើតាមការបញ្ជាក់របស់អ្នកក្នុង IG ផ្លូវការរបស់ខ្លួន ហើយជាក់ស្ដែងស្រីស្អាតរូបនេះ​ក៏កំពុងមាន​ផលិតករភាពយន្តមួយចំនួនកំពុងសង្កេត និងទាក់ទងសម្ភាសសម្រាប់ការសម្ដែងភាពយន្ត​ផងដែរ៕

អត្ថបទ៖ Sunny

អត្ថបទពេញនិយម