បែក​ធ្លាយ​ប្រអប់​ខ្នង​ក្រោយ Galaxy Note 9 ដឹង​ខ្ទេច​ពី​លក្ខណៈ​សម្បត្តិ​ម៉ាស៊ីន

  • 2018-08-05 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​លេច​ធ្លាយ ​វីដេអូ​បង្ហោះ​ខុស​បច្ចេកទេស​នៃ Galaxy Note 9 បន្ត​ទៀត​នេះ​ក្នុង​ទីផ្សារ​ប្រទេស​រុស្ស៊ី​ក៏​ស្រាប់​តែ​មាន​ការ​បង្ហោះ​ចែកចាយ​ពី​ប្រអប់​រុំ​ខ្ចប់​ផ្លូវការ បង្ហើប​ខ្ទេច​គ្មាន​សល់​ពី​លក្ខណៈ សម្បត្តិ​ម៉ាស៊ីន​នៃ​ត្រកូល Note ឆ្នាំ ២០១៨។

ផ្អែក​តាម​ការ​រ៉ាយរ៉ាប់​ខាង​ខ្នង​ប្រអប់ Note 9 បំពាក់​អេក្រង់ ៦,៤ អ៊ីញ កម្រិត QHD+ Super AMOLED អម​កាមេរ៉ា​ភ្លោះ​ទំហំ 12MP មាន Aperture ផ្លាស់​ពី f/1.5 ទៅ 2.4 និង​មួយ​គ្រាប់​ទៀត 12MP មាន Aperture f/2.4 បន្សំ​កាមេរ៉ា​មុខ 8MP មុខងារ Autofocus។

ដោយ​មិន​ខុស​ពី​ការ​រំពឹង​ទុក Note ឆ្នាំ​នេះ ក៏​អាច​ថត​វីដេអូ Slow-motion ដល់​កម្រិត 960fps ដូច​ម៉ូឌែល Galaxy S9+ បន្ថែម​អង្គ​ផ្ទុក 128GB ស៊ីសង​នឹង RAM ទំហំ 6GB ជាមួយ​ការ​វិវត្ត​ថាមពល​ថ្ម​ដល់ ៤ ០០០mAh ។ លើស​ពី​នេះ​ទាំង​ឧបករណ៍​បំពង​សំឡេង Stereo speakers ក៏​ដូច​ជា​កាស​ត្រចៀក​សុទ្ធ​សឹង​សហការ​ផលិត​ដោយ​ក្រុមហ៊ុន​ស្លាកយីហោ​ល្បី​ឈ្មោះ AKG ខណៈ​អាវក្រោះ​ការពារ​ទឹក​រក្សា​ឈរ​លើ​ស្តង់ដារ IP68 ដដែល។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ កៅ រក្សា