iOS 12 មាន​មុខងារ​ Trackpad ងាយស្រួល​ក្នុង​ការ​កែប្រែ​អក្សរ​

  • 2018-08-05 02:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាគច្រើន​សុទ្ធ​តែ​ធ្លាប់​ជួប​ ពេល​វាយ​បញ្ចូល​អក្សរ​ ហើយ​ចង់​ដាក់​ Cursor នៅ​ចំណុច​ណា​មួយ​កែប្រែ​កង្វះ​ខាត​ ដូចជា​បំពេញ​ពាក្យ​បន្ថែម​ជា​ដើម​ ធម្មតា​មិន​សូវ​ជា​ងាយស្រួល​ដាក់​ចំ​កន្លែង​នោះ​ទេ​។

មុខងារ 3D Touch មាន​លើ​ Device ចាប់ផ្ដើម​ពី​ iPhone 6S អ្នក​ប្រើប្រាស់​អាច​ចុច​សង្កត់​លើ​ Keyboard ដើម្បី​បើក​ដំណើរការ​មុខងារ​ Trackpad។ ពេល​ចុច​ អាច​រំកិល​ Cursor ជុំវិញ​តំបន់​ណា​មួយ​បាន​យ៉ាង​ងាយស្រួល​។

អ្នក​ប្រើប្រាស់​ iPad មាន​ជម្រើស​ដាក់​ម្រាម​ដៃ​ពីរ​លើ​ Keyboard រួច​អូស​ដើម្បី​រំកិល​ Cursor។

ក្នុង​ការ​ប្រើប្រាស់​មុខងារ​ Trackpad របស់​ iOS 12 ចុច​សង្កត់​លើ​ Space bar រហូត​ដល់​ Keys បាត់​ រួច​អូស​ម្រាម​ដៃ​ជុំវិញ​អេក្រង់​ ដើម្បី​រំកិល​ Cursor។

ខណៈ​នៅ​ជា​ជំនាន់​ Beta នៅ​ឡើយ​មុខងារ​លើ​ iOS 12 ប្រហែល​នឹង​អាច​កែប្រែ​តិច​ ឬ​ច្រើន​ អាស្រ័យ​លើ​ដំណើរការ​រលូន​ដែរ​ ឬ​អត់​ ក្នុង​ពេល​សាកល្បង​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Cnet   ប្រែ​សម្រួល៖ ប៊ុនធឿន