ក្រោយ​លត់ U19 កម្ពុជា​ថ្ងៃ​មុន​ ល្ងាច​នេះ JFL ជប៉ុន​​ ប៉ះ​បឹង​កេត​ម្ដង​

  • 2018-08-05 02:56:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ JFL ពី​លីគ​លំដាប់​ទី​៤​របស់​ជប៉ុន​ នឹង​ធ្វើ​ការ​ប្រកួត​ជា​មួយ​ក្រុម​បាល់ទាត់​បឹង​កេត​ នៅ​ម៉ោង ៥ ល្ងាច​នេះ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ដែល​ជា​ជំនួប​មិត្ត​ភាព​ដក​ស្រង់​បច្ចេកទេស​ ហើយ​អ្នក​ទស្សនា​​អាច​ចូល​មើល​ដោយ​សេរី។

ក្រុម​បឹងកេត

ក្រុម​បាល់ទាត់ JFL លីគ​ទី​៤​របស់​ជប៉ុន​​បាន​យក​ឈ្នះ​ទៅ​លើ​ក្រុម​បាល់ទាត់ U19 បាទី​ ៤-០ កាល​ពី​ពេល​ថ្មី​ៗ​នេះ។ ​ល្ងាច​នេះ​ក្រុម​មក​ពី​ជប៉ុន​មួយ​នេះ នឹង​ធ្វើ​ការ​ប្រកួត​ជា​មួយ​បឹង​កេត​ ដោយ​មាន​ការ​ផ្សាយ​ផ្ទាល់​តាម​រយៈ​កញ្ចក់​ទូរទស្សន៍​ អប្សរា​ផង​ដែរ។ ក្រុម JFL ​មក​ប្រកួត​នៅ​កម្ពុជា​នេះ គឺ​ដើម្បី​អបអរ​ខួប​២០​ឆ្នាំ​នៃ​ការ​បង្កើត​ក្រុម JFL ​នៅ​ប្រទេស​ជប៉ុន។

ក្រុម JFL លីគ​ទី​៤​របស់​ជប៉ុន​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម
អត្ថបទថ្មី