Brad Pitt គិតយ៉ាងណាពេល Angelina គ្រោងយកកូនចិញ្ចឹមទី៧?
- 2018-08-05 07:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Brad Pitt គិតយ៉ាងណាពេល Angelina គ្រោងយកកូនចិញ្ចឹមទី៧?
ចន្លោះមិនឃើញ
ថ្មីៗនេះប្រភពមួយពីទស្សនាវដ្ដី OK magazine! បង្ហើបព័ត៌មានថា Angelina Jolie កំពុងតែទទួលយកកូនចិញ្ចឹមម្នាក់ទៀត។ ប្រភពនេះបញ្ជាក់ថា Angelina គ្រោងទទួលយកក្មេងម្នាក់យកមកចិញ្ចឹមបន្ទាប់ពីនាង បញ្ចប់ថតរឿង "Maleficent 2” ដោយសារតែពេលនោះ គឺជាពេលវេលាសមស្របសម្រាប់នាង ដើម្បីយកកូនចិញ្ចឹមបន្ថែមទៀត ខណៈដែលកូនៗឯទៀតបានធំធាត់និងចាកចេញពីម្ដាយ។
បើតាមសារព័ត៌មាន Hollywood Life បានឲ្យដឹងថា Brad Pitt មិនមានបំណងយកកូនចិញ្ចឹមបន្ថែមទៀតនោះទេ ដោយសារខ្លួនមានវ័យរាងចំណាស់ហើយ។ លោកស្រលាញ់កូនៗទាំងអស់ ហើយមិនមានបំណងយកបន្ថែមទេ ដូច្នេះលោកមិនចាំបាច់ខ្វល់នឹងការយកកូនមកចិញ្ចឹមបន្ថែមនោះទេ។
បើតាមប្រភពជិតស្និទ្ធនឹង Brad Pitt បានឲ្យដឹងថា តារាសម្ដែងរូបរាងសង្ហានេះមិនខ្វល់អ្វីពីរឿងរ៉ាវនេះទេ អ្វីៗដែល Angelina ចង់ធ្វើគឺជាជម្រើសរបស់នាង អ្វីដែលលោកបារម្ភគឺកូនៗទាំងអស់របស់លោកដែលមានស្រាប់តែប៉ុណ្ណោះ៕