Xiaomi ចេញ​កុំព្យូទ័រ​យួរ​ដៃ​ធុន​ធ្ងន់ Mi Notebook Pro 2 តម្លៃ​ចាប់​ពី ៩៧៥ ដុល្លារ​ឡើង​ទៅ

  • 2018-08-06 01:59:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ពិព័រណ៍ ChinaJoy 2018 ប្រព្រឹត្តិ​ទៅ​នៅ​ទីក្រុង​សៀងហៃ ប្រទេស​ចិន ក្រុមហ៊ុន Xiaomi បាន​ប្រកាស​បង្ហាញ​ពី Laptop ម៉ូឌែល​ថ្មី Mi Notebook Pro 2 វិវត្ត​ត​ពី​ជំនាន់​ចាស់ Mi Notebook Pro បង្ហាញ​ខ្លួន​កាល​ពី​ខែ​កញ្ញា​ឆ្នាំ​ទៅ។

អេក្រង់​រក្សា​ទំហំ​ ១៥,៦ អ៊ីញ កម្រិត Full HD ១ ៩២០ x ១ ០៨០p មាត្រដ្ឋាន ៨១ ភាគរយ ប៉ុន្តែ​អរគុណ​ដល់​ការ​បំពាក់​បន្ទះ​អេក្រង់ IPS ផ្តល់​កម្រិត​បង្ហាញ​កាន់​តែ​ច្បាស់​ដិត​ល្អ​ជាង​មុន គួប​ផ្សំ​កម្រិត​ពន្លឺ ៣០០ nits។ អង្គ​គណនា​វិវត្ត​ពី Intel Core i7-7700HQ ឡើង​ដល់ Intel Core i7-8750H Coffee Lake មាន ៦ Core ធៀប​នឹង ៤ Cores ជំនាន់​មុន លឿន​ជាង​មុន ៣១,៧ ភាគរយ។

បន្ថែម RAM ដល់ 16GB នៃ​ផ្ទុក​ SSD ប្រភេទ Pcle ទំហំ 256GB និង HDD ទំហំ 1TB អម​ក្រាហ្វិក​កាត Nvidia GeForce GTX 1060 ទំហំ 6GB ឬ​ជម្រើស GTX 1060 Ti MaxQ ផ្អែក​ទៅ​តាម​ម៉ូឌែល បន្សំ​ពី​នេះ​ក៏​ផ្តល់​ជូន​នូវ​ប្រព័ន្ធ​សំឡេង Hi-Res និង Dolby Atmos ធ្វើ​ការ​រួម​គ្នា​ជាមួយ Speakers កម្លាំង ៣ វ៉ាត់​ចំនួន ២ រន្ធ ខណៈ​រន្ធ USB 3.0 ចំនួន ៣ និង​រន្ធ​ដោត​កាស​ទំហំ ៣,៥ ម.ម​ជា​ដើម។

ដំណើរការ​ស្រាប់​លើ Windows 10 Home និង​មក​ជាមួយ​ឈុត Office 2016 ចេញ​ពី​ម៉ាស៊ីន​ស្រាប់ ដោយ​តម្លៃ​មាន​ដូច​ខាង​ក្រោម:

  • Intel Core i7-8750H, RAM 16GB DDR4 2666 MHz, GTX 1060 6GB, 256GB SSD PCI-e, 1TB HDD ថ្លៃ ៨ ៩៩៩ យន់ (ប្រហែល ១ ៣០០ ដុល្លារ)
  • Intel Core i7-8750H, RAM 8GB DDR4 2666 MHz, GTX 1050 Ti 4GB, 256GB SSD PCI-e, 1TB HDD ថ្លៃ ៧ ៩៩៩ យន់ (ប្រហែល ១ ១៦០ ដុល្លារ)
  • Intel Core i5-8300H, RAM 8GB DDR4 2666 MHz, GTX 1060 6GB, 256GB PCI-e SSD, 1TB HDD ថ្លៃ ៧ ៤៩៩ យន់ (ប្រហែល ១ ១០០ ដុល្លារ)
  • Intel Core i5-8300H, RAM 8GB DDR4 2666 MHz, GTX 1050 Ti 4GB, 256GB SSD PCI-e, 1TB HDD ថ្លៃ ៦ ៦៩៩ យន់ (ប្រហែល ៩៧៥ ដុល្លារ)

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ gizmochina   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម
អត្ថបទថ្មី