វីរុស​ធ្វើ​ស៊ី​មួយ​ប្រាវ ក្រុមហ៊ុនផលិត​បន្ទះ​ឈីប TSMC ជួប​រឿង​ឈឺ​ក្បាល​មិន​ចេះ​តិច

  • 2018-08-06 02:04:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រព័ន្ធ​វីរុស​លើ​កុំព្យូទ័រ​បាន​អុកឡុក​លទ្ធផល​ទិន្នន័យ​ក្នុង​ត្រីមាស​ទី ៣ របស់​ក្រុមហ៊ុន​ផលិត​បន្ទះ​ឈីប TSMC។ កាល​ពី​ថ្ងៃ​សោរ៍​កន្លង​ទៅ​ក្រុមហ៊ុន​យក្ស​ត៉ៃវ៉ាន់​មួយ​នេះបាន​ឲ្យ​ដឹង​ថា​ ប្រព័ន្ធ​កុំព្យូទ័រ​របស់​ខ្លួន​ជា​ច្រើន​ត្រូវ​បាន​វីរុស​ជ្រៀត​ចូល ប៉ុន្តែ​បញ្ហា​នោះ​ក៏​ត្រូវ​ចាប់​ដោះស្រាយ​ភ្លាមៗ។

គ្រប់​យ៉ាង​នឹង​ដំណើរការ​ដូច​ដើម​វិញ​នា​ថ្ងៃ​ទី ៦ សីហា ខណៈ​ក្នុង​នាម​ជា​អ្នក​ផ្គត់ផ្គង់​ធំ​បំផុត​មួយ​ឲ្យ Apple ក៏​បាន​ឲ្យ​ដឹង​ថា៖ "TSMC រំពឹង​ទុក​ថា​បញ្ហា​នេះ​នឹង​ជះ​ឥទ្ធិពល​​ដល់​ការ​ពន្យារពេល​ដឹក​ជញ្ជូន​និង​កើន​ឡើង​ការ​ចំណាយ​បន្ថែម ដោយ​ទំហំ​ប៉ះពាល់​ចំណូល​ប្រចាំ​ត្រីមាស​ទី ៣ អាច​ដល់ ៣ ភាគរយ និង​ប្រាក់​ចំណេញ ១ ភាគរយ"។

ក្រុមហ៊ុន​មាន​ស្ថាបនិក​លោក Morris Chang បន្ត​ទៀត​ថា៖ "យើង​ជឿជាក់​យ៉ាង​មុតមាំ​ថា​ការ​ពន្យារពេល​ដឹក​ជញ្ជូន​ក៏​នឹង​ត្រូវ​បាន​ដោះស្រាយ​ឲ្យ​ចប់​សព្វគ្រប់​នា​ត្រីមាស​ក្រោយ ក៏​ដូច​ជា​រក្សា​ការ​ព្យាករណ៍​ទំហំ​ចំណូល​ផ្ដល់​ជូន​នា​ថ្ងៃ​ទី ១៩ ​កក្កដា ឆ្នាំ ២០១៨"។

បញ្ជាក់​ថា​ការ​ឆ្លង​ចូល​វីរុស​នេះ កើត​ឡើង​អំឡុង​ពេល​ខាង​ក្រុមហ៊ុន​ដំឡើង Software ថ្មី ប៉ុន្តែ​ស៊យ​ធំ​ក៏​មាន​ផ្ទុក​វីរុស រួច​ឆ្លង​ទៅ​កាន់​ប្រព័ន្ធ​កុំព្យូទ័រ​មេ​របស់​ក្រុមហ៊ុន ប៉ុន្តែ​ទាក់ទង​នឹង​ទិន្នន័យ​ក៏​ដូច​ជា​ព័ត៌មាន​សម្ងាត់​ពុំ​ត្រូវ​បាន​បែកធ្លាយ​នោះ​ទេ យ៉ាងណាមិញ​ TSMC ក៏​នៅ​ព្យាយាម​បន្ត​យក​ចិត្ត​ទុកដាក់​លើ​គម្លាត​ប្រព័ន្ធ​សន្តិសុខ​មួយ​នេះ​បន្ថែម​ទៀត។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Reuters   ប្រែ​សម្រួល៖ កៅ រក្សា