រញ្ជួយដីកម្រិតខ្លាំង សម្លាប់មនុស្សជាង ៨០នាក់នៅកោះពីររបស់ឥណ្ឌូនេស៊ី

  • 2018-08-06 01:49:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យ៉ាង​ហោច​ណាស់​មនុស្ស ៨២​នាក់ ត្រូវ​បាន​សម្លាប់​ក្រោយ​រញ្ជួយ​ដី​កម្រិត ៧,០ វ៉ិចទ័រ​វាយ​ប្រហារ​មក​លើ​កោះ​បាលី និង Lombok កាល​ពី​ថ្ងៃ​អាទិត្យ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី។

យោង​តាម​ប្រធាន​គ្រប់​គ្រង​មហន្តរាយ​ឥណ្ឌូនេស៊ី​ លោក Arifin Muhammad Hadi ឲ្យ​ដឹង​ថា មនុស្ស​រាប់​រយ​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ ចំណែក​ផ្ទះ​រាប់​ពាន់​ខ្នង​រង​ការ​បំផ្លិចបំផ្លាញ។ គ្រោះ​រញ្ជួយ​ដី​នេះ កើត​ឡើង​ក្នុង​ជម្រៅ ៣១​គីឡូម៉ែត្រ​និង​វាយ​ប្រហារ​នៅ​ភាគ​ខាង​ជើង​កោះ Lombok ហើយ​ក៏​ត្រូវ​បាន​ប៉ះពាល់​ដល់​ភាគ​ខាង​លិច​នៃ​កោះ​បាលី​ផងដែរ។

គួរ​ឲ្យ​ដឹង​ថា នេះ​គឺ​ជា​គ្រោះ​រញ្ជួយ​ដី​កម្រិត​ខ្លាំង​លើក​ទី​ពីរ​មក​លើ​កោះ Lombok ដោយ​កាល​ពី​ថ្ងៃ​ទី ២៩ ខែ​កក្កដា ក៏​មាន​គ្រោះ​រញ្ជួយ​ដី​កម្រិត ៦,៤​វ៉ិចទ័រ​បាន​សម្លាប់​មនុស្ស​ជា​ច្រើន​នាក់​ទៀត​ផង៕

ប្រភព៖ CNN   ប្រែសម្រួល ៖ រ័ត្ន