បើមិនក្លាយជាតារាចម្រៀង ពេលនេះ Jennie ធ្វើការងារយ៉ាងរំភើយបាត់ទៅហើយ

  • 2018-08-06 02:03:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀង​ប្រចាំ​ក្រុម​ BLACKPINK គឺ​ស្រីស្អាត​ Jennie បាន​ទម្លាយ​ការ​ពិត​មួយ​ចំនួន​ពី​ក្នុង​ចិត្ត​ មិនធ្លាប់​មាន​អ្នក​ដឹង​ពីមុន​ទាក់ទង​នឹង​ក្ដី​ស្រមៃ​មួយ​របស់​នាង។

ផ្ដល់​បទ​សម្ភាស​ជាមួយ​ Sohu TV តារា​ស្រី​រូបនេះ​ត្រូវ​គេ​សួរ​សំណួរ​មួយ​ថា​ «ប្រសិន​បើ​នាង​មិន​មែន​ជា​តារា​ចម្រៀង​ទេ​ តើ​នាង​នឹង​ទៅ​ប្រកប​របរ​អ្វី​ជំនួស​វិញ?»

Jennie ឆ្លើយ​ភ្លាម​ថា៖ «ខ្ញុំ​ប្រហែល​ជា​ធ្វើ​ជា​អ្នក​ឲ្យ​ចំណី​សត្វ​ខ្លាឃ្មុំ​ផេនដា»។ ឮសូរ​បែប​នេះ​ សមាជិក​រួម​ក្រុម​ផ្សេង​ទៀត​នាំ​គ្នា​ភ្ញាក់​ផ្អើល​គ្រប់​គ្នា ហើយ​ក្នុង​នោះ​ Lisa បាន​លាន់​មាត់​ថា៖ «ពេល​នោះ​អ្នក​នឹង​សប្បាយ​ចិត្ត» ហើយ​ សាមី​ខ្លួន​បាន​យល់​ស្រប​ដោយ​តប​ថា៖ «វា​គឺ​ជា​ការងារ​ពោរពេញ​ដោយ​ភាព​រីករាយ»៕

ប្រភព៖ kstarlive   ប្រែ​សម្រួល៖ យី សុធារី