ទស្សនាការសម្ដែង​ទាំងស្រុង​របស់​ CL នៅសិង្ហបុរីហើយ ដឹង​តែមាន​កម្លាំងព្រឺសហ្មង

  • 2018-08-06 03:16:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាល​ពី​ថ្ងៃ​ទី​ ០៤ ខែសីហា ឆ្នាំ​ ២០១៨ CL តារា​ច​ម្រៀង​កំពូល​ប្រចាំ​ K-Pop បាន​បង្ហាញ​វត្តមាន​ជាពិសេស​លើ​ឆាក​ប្រគំតន្ត្រី​ MTV Hyperplay ដែល​ធ្វើ​ឡើង​ក្នុង​ប្រទេស​សិង្ហបុរី។

វត្តមាន​ដ៏​កម្រ​របស់​តារា​ចម្រៀង​រូបនេះ​ ពិត​ជាបាន​ធ្វើ​អ្នក​គាំទ្រ​ទាំងអស់​រំភើប​បំផុត​ ពិសេស​ភ្ញាក់​ផ្អើល​នឹង​រូបរាង​ថ្មីៗ​របស់​នាង។

ក្រៅ​ពី​សម្ដែង​បទ​ចម្រៀង​ជា​ច្រើន​បទ​ CL ក៏​សំណេះ​សំណាល​ជាមួយ​អ្នក​គាំទ្រ​ទាំង​អស់​ដែល​កំពុង​ទស្សនា​ផ្ទាល់​ ជាហេតុ​ធ្វើ​ឲ្យ​ពេល​វេលា​ថ្ងៃ​នោះ​កាន់​តែ​អស្ចារ្យ​ និង​មានន័យ​មិនអាច​បំភ្លេច​បាន។

សង្កេត​ឃើញ​ទោះបី​តារា​ស្រី​ដែល​គ្រប់​គ្នាឲ្យ​រហស្សនាម​ថា​ជា​ «Queen» រូបនេះ​មាន​រាង​ធាត់​ជាង​មុន​ក៏​ដោយ​ ប៉ុន្តែ​ការសម្ដែងនាង​នៅ​តែ​ខ្លាំងអស្ចារ្យ។ ម្យ៉ាង​ដើម្បី​អ្នក​គាំទ្រ​ទាំង​អស់​ ទោះ​មើល​ទៅ​តារា​ស្រី​រូប​នេះ​ហត់​ក៏​ពិត​មែន​ ក៏​នៅ​តែ​រក្សា​ស្នាម​ញញឹម​ចំពោះ​អ្នក​គាំទ្រ​ជា​ទី​ស្រឡាញ់​របស់​នាង​ជានិច្ច៕

ខាង​ក្រោម​គឺ​ជា​ការ​សម្ដែង​ទាំងស្រុង​របស់​ CL ៖

អត្ថបទ៖ យី សុធារី