“Mission: Impossible – Fallout” នៅ​តែ​ជាប់​កំពូល​តារាង​ Box Office បំបាក់ "Christopher Robin”

  • 2018-08-06 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“Christopher Robin” គឺ​ជា​សមិទ្ធផល​ថ្មី​មួយ​ពី​ក្រុមហ៊ុន​យក្ស​ Disney ដែល​និយាយ​អំពី​តួអង្គ Christoper និង​ពពួក​តុក្កតា​មាន​ជីវិត​ដូច​ជា Winnie The Pooh, Piglet, Tigger និង Eyore ជា​ដើម។​ តួអង្គ​ទាំង​អស់​នេះ​សុទ្ធ​តែ​ល្បី​ និង​មាន​អាយុ​កាល​រាប់​ទសវត្សរ៍​មក​ហើយ។ ជាមួយ​នឹង​ដើម​ទុន​ផលិត​ ៧៥​លាន​ដុល្លារ ភាពយន្ត​នេះ​រក​ចំណូល​បាន​តែ​ ២៥​លាន​ដុល្លារ​តែ​ប៉ុណ្ណោះ នៅ​សហរដ្ឋ​អាមេរិក​ចំពោះ​សប្ដាហ៍​ដំបូង។

ឈុត​មួយ​ពី​ក្នុង​រឿង "Mission: Impossible - Fallout"
ឈុត​មួយ​ពី​ក្នុង​រឿង "Christopher Robin"

ហេតុ​ដូច្នេះ​ហើយ​ទើប​ភាពយន្ត "Mission: Impossible – Fallout” ដែល​ជាប់​ចំណាត់​ថ្នាក់​លេខ​១ កាល​ពី​សប្ដាហ៍​មុន នៅ​តែ​រក្សា​ដំណែង​របស់​ខ្លួន​បាន​លើ​ Box Office ជាមួយ​ទឹក​ប្រាក់​ ៣៥​លាន​ដុល្លារ។ ក្រៅ​ពី​ភាពយន្ត​ទាំង​ពីរ​ខាង​លើ ភាពយន្ត​ថ្មីៗ​ដូច​ជា "The Spy Who Dumped Me” និង "The Darkest Minds” បាន​បង្ហាញ​ខ្លួន​ជា​លើ​ដំបូង​លើ​តារាង​ Box Office សប្ដាហ៍​នេះ។

នេះ​ជា​បណ្ដា​ភាពយន្ត​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ទាំង​១០៖ ១០. “Teen Titan Go! To the Movies” រក​ចំណូល​បាន ៤,៩​លាន​ដុល្លារ

៩. “Incredibles 2” រក​ចំណូល​បាន ៥​លាន​ដុល្លារ

៨. “The Darkest Minds” រក​ចំណូល​បាន ៥,៨​លាន​ដុល្លារ

៧. “Ant-Man and the Wasp” រក​ចំណូល​បាន ៦,២​លាន​ដុល្លារ

៦. “Hotel Transylvania 3: Summer Vacation” រក​ចំណូល​បាន ៨,២​លាន​ដុល្លារ

៥.​ “The Equalizer 2” រក​ចំណូល​បាន ៨,៨​លាន​ដុល្លារ

៤. “Mamma Mia! Here We Go Again” រក​ចំណូល​បាន ៩,១​លាន​ដុល្លារ

៣. “The Spy Who Dumped Me” រក​ចំណូល​បាន ១២,៤​លាន​ដុល្លារ

២. “Christopher Robin” រក​ចំណូល​បាន ២៥​លាន​ដុល្លារ

១. “Mission: Impossibel – Fallout” រក​ចំណូល​បាន ៣៥​លាន​ដុល្លារ

បណ្ដា​ Trailer ភាពយន្ត​ចំណូល​ថ្មី៖

ប្រភព៖ imdb   ប្រែ​សម្រួល៖ ធារ៉ូ