ទេសចររាប់ពាន់នាក់ រង់ចាំការសង្គ្រោះក្រោយរញ្ជួយដីនៅឥណ្ឌូនេស៊ី (មានវីដេអូ)
- 2018-08-07 01:23:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទេសចររាប់ពាន់នាក់ រង់ចាំការសង្គ្រោះក្រោយរញ្ជួយដីនៅឥណ្ឌូនេស៊ី (មានវីដេអូ)
ចន្លោះមិនឃើញ
ប្រតិបត្តិការជួយសង្គ្រោះ កំពុងត្រូវបានធ្វើឡើងដើម្បីជម្លៀសអ្នកទេសចររាប់ពាន់នាក់បន្ទាប់ពីរញ្ជួយដីកម្រិតខ្លាំងវាយប្រហារមកលើកោះ Lombok និងកោះបាលីកាលពីថ្ងៃអាទិត្យ។
យោងតាមមន្ត្រីឲ្យដឹងកាលពីម្សិលមិញថា យ៉ាងហោចណាស់មនុស្ស ៩៨ត្រូវបានសម្លាប់ក្នុងគ្រោះរញ្ជួយដីនេះ ហើយជាង ២០០នាក់ផ្សេងទៀតរងរបួស។ តាមការប៉ាន់ស្មាន ជាសរុបមនុស្សប្រមាណ ២០ ០០០ នាក់ត្រូវបានជម្លៀសទៅកាន់ទីសុវត្ថិភាព។
នៅក្នុងវីដេអូមួយ បង្ហាញពីអ្នកទេសចររាប់ពាន់នាក់ ភាគច្រើនជាជនជាតិបរទេសកំពុងប្រមូលផ្ដុំគ្នានៅឆ្នេរខ្សាច់ដើម្បីរង់ចាំការជម្លៀស។ បើគិតមកទល់ពេលនេះ អ្នកទេសចរប្រហែល ២ ៧០០ នាក់ត្រូវបានជម្លៀសហើយ៕
សូមទស្សនាវីដេអូខាងក្រោម ៖
ចុចអាន ៖