Mourinho សម្រេច​ពី​អនាគត​របស់​ Pogba ក្រោយ​ Barca សុំ​ទិញ​

  • 2018-08-07 01:47:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jose Mourinho និង​ក្លឹប​ Machester United ឯកភាព​គ្នា​រក្សា​ Paul Pogba បន្ត​ទៀត​នៅ​រដូវ​កាល​ថ្មី​នេះ​ស្រប​ពេល​ទីផ្សារ​ដោះ​ដូរ​កីឡាករ​ក៏​ជិត​បិទ​ទ្វារ​ហើយ​ដែរ។​

Pogba

ការ​សម្រេច​ខាង​លើ​ធ្វើ​ឡើង​បន្ទាប់​ពី​ Barcelona ចង់​បាន​ខ្សែ​បម្រើ​ការពារ​រូប​នេះ​ដោយ​ហ៊ាន​ប្ដូរ​ជាមួយ​កីឡាករ​២​រូប​មាន Yerry Mina និង​ Andre Gomes ហើយបន្ថែម​៥០​អឺរ៉ូ។ យ៉ាង​ក្លឹប​រហស្សនាម​ថា​បិសាច​មិន​លក់​កីឡាករ​ថ្លៃ​បំផុត​របស់​ខ្លួន​នោះ​ទេ​ដោយ​ទុក​នៅ​ Old Trafford បន្ត​ទៀត។

Pogba ធ្លាប់​មាន​ចចាមអារ៉ាម​មិន​ត្រូវ​គ្នា​ជាមួយ​អ្នក​ចាត់ការ​ទូទៅ​ធ្វើ​ឲ្យ​ក្លឹប​ដូចជា Juventus, Barcelona និង​ Real Madrid អន្ទង​ចង់​បាន​រូប​គេ។​ ជយលាភី​ World Cup ក្រុម​ជម្រើស​ជាតិ​បារាំង​ធ្វើ​ឲ្យ​ Mourinho ខកចិត្ត​ម្ដង​ទៀត​កាល​ពី​ពេល​ថ្មី​ៗ​ក្រោយ​បដិសេធ​មិន​មក​ហាត់​មុន​កាល​កំណត់​តាម​សំណើ​របស់​ក្លឹប​ ដោយ​បន្ត​លំហែ​កាយ​តទៅ​ទៀត៕

ប្រភព៖ Goal   អត្ថបទ៖ វិរ័ត្ន