គ្រូ​បង្វឹក ​ស្វាយ​រៀង ​ថា​ត្រៀម​គ្រប់​យ៉ាង​អស់​ហើយ ​សម្រាប់​ប៉ះ​ទ័ព​ស្អែក

  • 2018-08-07 03:15:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Conor Nestor ​គ្រូ​បង្វឹក​ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ​បាន​បញ្ជាក់​ថា​សមាជិក​ក្រុម​ទាំង​មូល​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ហើយ ​សម្រាប់​ការ​ប្រកួត​ទល់​ក្រុម​ក្រសួង​ការពារ​ជាតិ ​វគ្គ​៨​ក្រុម​ចុង​ក្រោយ Hun Sen Cup ​ស្អែក​នេះ។

លោក Nestor ​គ្រូ​បង្វឹក​ស្វាយ​រៀង

កាល​ពី​ជើង​ទី​១ក​ន្លង​ទៅ ​នៅ​ទឹក​ដី​ស្ដាត​ចាស់ ​ក្រុម​ស្វាយ​រៀង​បាន​យក​ឈ្នះ​លើ​ក្រុម​ក្រសួង​ការពារ​ជាតិ ​១-២ ​រូច​មក​ហើយ។ ដូច្នេះ​សម្រាប់​ជើង​ទី​២​នេះ ​នឹង​ធ្វើ​ឱ្យ​ការ​ប្រកួត​កាន់​តែ​ស្វិតស្វាញ​ខ្លាំង ព្រោះ​ថា​ក្រសួង​ការពារ​ជាតិ​ត្រូវ​ការ​ឈ្នះ ​ទើប​អាច​ឡើង​ទៅ​វគ្គ​បន្ដ​បាន ស្រប​ពេល​ស្វាយ​រៀង​វិញ ​ជា​ក្រុម​ការពារ​តំណែង​ជើង​ឯក លេង​ក្នុង​ដី​ខ្លួន​ឯង​ទៀត ​ពិត​ជា​មិន​ចង់​បរាជ័យ​មុខ​អ្នក​គាំទ្រ​ឡើយ។

លោក Nestor ​គ្រូ​បង្វឹក​ស្វាយ​រៀង ​បាន​និយាយ​មុន​ការ​ប្រកួត​នេះ​ថា ​ក្រុម​ទាំង​មូល​បាន​រៀប​ចំ​យ៉ាង​ល្អ ​ដើម្បី​ទទួល​ក្រុម​ក្រសួង​ការពារ​ជាតិ។ សមាជិក​ស្វាយ​រៀង​ទាំង​អស់ ​រង់ចាំ​ការ​ប្រកួត​នេះ ​ដើម្បី​បង្ហាញ​សមត្ថភាព ​និង​យក​ឱកាស​ឡើង​ទៅ​វគ្គ​បន្ដ។ ស្អែក​នឹង​ក្លាយ​ជា​ប្រកួត​ពិបាក​មួយ​សម្រាប់​ស្វាយ​រៀង ព្រោះ​ការពារ​ជាតិ​ជា​ក្រុម​លេង​សហការ​គ្នា​បាន​ល្អ។ លទ្ធផល​ពិត​ជា​ពិបាក​ស្មាន​ជាក់​ជា​មិន​ខាន៕

អត្ថបទ៖ មុន្នីរម្យ