មាន​អ្នក​ប្រាប់​ថា​កាមេរ៉ា​ Galaxy Note 9 អត់​​ដូច​ Galaxy S9+ ទេ

  • 2018-08-07 04:28:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រើ​ប្រាស់​បណ្ដាញ​ Reddit មួយ​រូប​ ដែល​បាន​អះអាង​ថា​មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​នឹង ​អ្នក​បង្រៀន​ពី​ផលិតផល​របស់​ Samsung បាន​បង្ហាញ​អំពី​ចំណុច​គួរ​ចាប់​អារម្មណ៍​មួយ​ចំនួន​មាន​លើ​ Galaxy Note 9 ដែល​​មិន​ធ្លាប់​មាន​ចចាមអារ៉ាម​ចេញ​ផ្សាយ​កន្លង​មក។

​​​​​​ដំបូង​ទាក់​ទង​​នឹង​ការ​កុម្ម៉ង់​ទិញ​ Galaxy Note 9 (នៅ​សហរដ្ឋអាមេរិក) អតិថិជន​អាច​មាន​ជម្រើស​រើស​យក​​កញ្ចប់​ហ្គេម​ Fortnite ឬ កាស​​ស្ដាប់​ឥត​ប្រើ​ខ្សែ​​ម៉ាក​ AKG។ ប្រសិន​បើ​ចង់​បាន​ទាំង​ពីរ​ត្រូវ​ចំណាយ​ ៩៩ ដុល្លារ​បន្ថែម។

ដោយ​ឡែក​ចំពោះ​ប៊ិច​ S-Pen វិញ​ អតិថិជន​អាច​ជ្រើស​រើស​ពណ៌​​ដែល​ពួក​គេ​ពេញ​ចិត្ត​បាន​ ហើយ​Galaxy Note 9 សាក​ថ្ម​តែ​ ៤០ វិនាទី អាច​ប្រើ​បាន​​ដល់​ ៣០ នាទី​ឯណោះ។ និយាយ​ពី​កាមេរ៉ា​វិញ​ គឺ​មិន​មាន​សមត្ថភាព​ដូច​ Galaxy S9+ ​នោះ​ទេ​ ដោយ​មាន​នូវ​បច្ចេកវិទ្យា​ AI អាច​ធ្វើ​ឲ្យ​រូបភាព​ថត​ចេញ​មក​មាន​គុណភាព​កាន់​តែ​ខ្ពស់។

ចុង​ក្រោយ​គេ ទោះ​បី​ជា​ Galaxy Note 9 មាន​អេក្រង់​ធំ​ជាង​ Note 8 បន្តិច​មែន​ ប៉ុន្តែ​ Galaxy Note 9 អាច​ប្រើ​សម្បក​ (Case) របស់​ Note 8 បាន។ បន្ថែម​ពី​នេះ​គេ​ដឹង​ទៀត​ថា​ Galaxy Watch អាច​នឹង​​ប្រកាស​ចេញ​ដំណាល​គ្នា​ជា​មួយ​ Note 9 ​​នៅ​ថ្ងៃ​ទី​ ៩ ខែ​សីហា​នេះ​ទៀត​ផង៕

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង